* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយក ARDB ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីនៅចិន ដើម្បីជំរុញការនាំចេញកសិផលខ្មែរឱ្យកាន់តែខ្លាំងទៅទីផ្សារប្រទេសចិន

07-03-2026 07:46

(ប៉េហៃ, ប្រទេសចិន)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនរដ្ឋចិន COFCO នៅទីក្រុងប៉េហៃ សាធារណរដ្ឋប្រជាមានិតចិន។

គោលបំណងសំខាន់នៃបេសកកម្ម៖
ការចុះបំពេញបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួន ៣ សំខាន់ៗ៖
១. ពង្រីកទីផ្សារនាំចេញ៖ ជំរុញការនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនលើសឆ្នាំមុនៗ។
២. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីតម្រូវការបច្ចេកទេស និងស្ដង់ដារកែច្នៃរបស់ក្រុមហ៊ុន COFCO ដែលជាអ្នកបញ្ជាទិញធំបំផុតមួយ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ពីកម្ពុជា។
៣. គាំទ្រផ្នែកហិរញ្ញវត្ថុ៖ បញ្ជាក់ពីការត្រៀមខ្លួនរបស់ ARDB ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញដំឡូងមីនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពប្រមូលទិញសម្រាប់នាំចេញ។

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច ក៏បានអញ្ជើញតំណាងក្រុមហ៊ុន COFCO មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលសក្ដានុពលតំបន់ផលិតកម្មដំឡូងមីដោយផ្ទាល់។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានយល់ព្រមនឹងពិនិត្យលទ្ធភាពមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន COFCO បាននិងកំពុងនាំចូលដំឡូងមីស្ងួតពីកម្ពុជា សម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា៕