លោក សុក ស៊ីផាន់ណា៖ បញ្ហាកូវីដ១៩ និងជម្លោះព្រំដែនកម្ពុជា-ថៃ ដាស់អ្នកជំនួញក្នុងស្រុក ឱ្យប្រឹងផលិតជំនួសការនាំចូល (Video inside)
07-03-2026 09:33
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយ ពាណិជ្ជកម្ម បានលើកឡើងថា បញ្ហាកូវីដ១៩ និងជម្លោះព្រំដែនកម្ពុជា-ថៃ បានដាស់អ្នកជំនួញក្នុងស្រុក ឱ្យប្រឹងផលិតជំនួសការនាំចូល។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តើក្រោមច្បាប់ WTO កម្ពុជាមានឱកាសអ្វីខ្លះ សម្រាប់ពង្រីកពាណិជ្ជកម្មជាមួយពិភពលោក?» ក្នុងកម្មវិធី Fresh Business។
លោក សុក ស៊ីផាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលដែលកូវីដ-១៩មកដល់ និងបញ្ហាព្រំដែនកម្ពុជា-ថៃ បានបង្កើតចលនាមួយ ដោយខ្មែរយើង ចាប់ផ្ដើមផលិត ចាប់ផ្ដើមកែច្នៃ គ្រាន់តែមានភាពយឺតបន្ដិច ដោយសារពីមុនមិនទាន់មានបញ្ហា យើងមិនសូវខ្វល់ និងមិនមានការចាប់អារម្មណ៍ ក្នុងការផលិតក្នុងស្រុក»៕
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក សុក ស៊ីផាន់ណា៖








