លោក សុក ស៊ីផាន់ណា៖ និយាមដែល WTO ដាក់លើកម្ពុជា ករណីខ្លះបានបង្កឱ្យមានការធ្វើពាណិជ្ជកម្ម មិនយុត្តិធម៌ចំពោះកម្ពុជា (Video inside)
07-03-2026 09:38
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយ ពាណិជ្ជកម្ម បានលើកឡើងថា និយាមដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដាក់លើកម្ពុជា ករណីខ្លះបានបង្កឱ្យមានការធ្វើពាណិជ្ជកម្ម មិនយុត្តិធម៌ចំពោះកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តើក្រោមច្បាប់ WTO កម្ពុជាមានឱកាសអ្វីខ្លះ សម្រាប់ពង្រីកពាណិជ្ជកម្មជាមួយពិភពលោក?» ក្នុងកម្មវិធី Fresh Business។
លោក សុក ស៊ីផាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលដែលមាននិយាម របស់អង្គការពាណិជ្ជកម្មពិភពលោក លើការធ្វើពាណិជ្ជកម្ម ពេលខ្លះមានភាពមិនយុត្ដិធម៌សម្រាប់កម្ពុជា ដោយសារតែអ្នករត់ពន្ធ មិនបានធ្វើពាណិជ្ជកម្មដោយយុត្ដិធម៌ ដោយមិនបង់ពន្ធ និងតម្លៃទំនិញទាប»៕
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក សុក ស៊ីផាន់ណា៖








