លោក សុក ស៊ីផាន់ណា រំលឹកពី​ប្រវត្តិដែលកម្ពុជាក្លាយជាសមាជិក ​WTO កាលពីជាង២០ឆ្នាំមុន ដោយទទួលបានទីផ្សារជាង១៤០ប្រទេស (Video inside)

07-03-2026 09:47

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយ ពាណិជ្ជកម្ម បានរំលឹកពី​ប្រវត្តិដែលកម្ពុជាក្លាយជាសមាជិក ​WTO កាលពីជាង២០ឆ្នាំមុន ដោយទទួលបានទីផ្សារជាង១៤០ប្រទេស ​​ព្រមទាំងកូតានាំចេញ និងមិនជាប់ពន្ធ។

ការរំលឹកបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តើ​ក្រោម​ច្បាប់ WTO កម្ពុជា​មាន​ឱកាស​អ្វីខ្លះ សម្រាប់ពង្រីក​ពាណិជ្ជកម្មជាមួយ​ពិភពលោក?» ក្នុងកម្មវិធី Fresh Business។

លោក សុក ស៊ីផាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា «អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាអង្គការមួយផ្ដល់លទ្ធភាពឲ្យប្រទេសកម្ពុជា ចូលជាសមាជិកដែលអាចមានលទ្ធភាព ធ្វើអាជីវកម្មជាមួយប្រទេសជាង១៤០ ខណៈបច្ចុប្បន្នឡើងដល់១៦០ប្រទេស ដែលមានសមាជិក WTO»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក សុក ស៊ីផាន់ណា៖