លោក សុក ស៊ីផាន់ណា៖ ការនាំចេញផលិតផលកាត់ដេរកម្ពុជា អាចនឹងមិនរងប៉ះពាល់ខ្លាំង ព្រោះអាមេរិកតម្រូវឱ្យបង់ពន្ធស្មើគ្នា ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា ជំរុញការបើកទីផ្សារបន្ថែម (Video inside)
07-03-2026 09:49
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយ ពាណិជ្ជកម្ម បានលើកឡើងថា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា អាចនឹងមិនរងប៉ះពាល់ខ្លាំងទេ ព្រោះអាមេរិកតម្រូវឱ្យបង់ពន្ធស្មើគ្នា ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា ជំរុញការបើកទីផ្សារបន្ថែម។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តើក្រោមច្បាប់ WTO កម្ពុជាមានឱកាសអ្វីខ្លះ សម្រាប់ពង្រីកពាណិជ្ជកម្មជាមួយពិភពលោក?» ក្នុងកម្មវិធី Fresh Business។
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក សុក ស៊ីផាន់ណា៖








