ឆ្លើយតបនឹងវិបត្តិជាបន្តបន្ទាប់ លោក សុក ស៊ីផាន់ណា អំពាវនាវឱ្យប្រឹងរួមគ្នា ប្រមូលសាមគ្គីភាពក្នុងប្រទេសឱ្យរឹងមាំ និងផលិតផលិតផលរុញកម្លាំងសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង (Video inside)

07-03-2026 09:52

(ភ្នំពេញ)៖ ​លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.) មានប្រសាសន៍ថា ស្របពេលដែលកម្ពុជាបានជួប​នូវវិបត្តិជាបន្តបន្ទាប់ ដូចជា ការរីករាលដាលនៃជំងឺកូវីដ ជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហាកើតនាពេលថ្មីៗនេះ គឺសង្រ្គាមនៅមជ្ឈឹមបូព៌ា លោកចង់ឃើញការប្រឹងប្រែងរួមគ្នា ប្រមូលសាមគ្គីភាពក្នុងប្រទេសឱ្យរឹងមាំ និងប្រឹងផលិតផលិតផលឱ្យកាន់តែខ្លាំង ដើម្បីរុញកម្លាំងសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង។

លោកមានប្រសាសន៍ថា ដោយសារកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច កម្លាំងសេដ្ឋកិច្ចនៅតូច ដូច្នេះនៅពេលដែលកើតមានវិបត្តិណាមួយ ពិបាកក្នុងងើបឡើង ខណៈកម្ពុជានៅរំពឹងច្រើនទៅលើទីផ្សារអន្តរជាតិ។

លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «តើ​ក្រោម​ច្បាប់ WTO កម្ពុជា​មាន​ឱកាស​អ្វីខ្លះ សម្រាប់ពង្រីក​ពាណិជ្ជកម្មជាមួយ​ពិភពលោក?»៕

សូមស្តាប់ការលើកឡើងរបស់លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា៖