លោក សុក ស៊ីផាន់ណា៖ ក្នុងរយៈពេល ២២ឆ្នាំនេះ រដ្ឋាភិបាលបានកែទម្រង់ច្រើន និងបន្តកែទម្រង់បន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិន និងពង្រឹងការផលិត (Video inside)
07-03-2026 09:54
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.) បានលើកឡើងថា បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងរយៈពេល២២ឆ្នាំមកនេះ កម្ពុជាបានធ្វើការកែទម្រង់ជាច្រើនបំពេញតាមតម្រូវការទីផ្សារ និងជំរុញការធ្វើពាណិជ្ជកម្មនៅលើទីផ្សារអន្តរជាតិ។
តែយ៉ាងនេះក្តីកម្ពុជា ត្រូវបន្តធ្វើកំណែទម្រង់បន្ថែមទៀតដើម្បីទាក់ទាញវិនិយោគិន ដូចជាការបង្កើតតុលាការពាណិជ្ជកម្ម ដោយបច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌កំពុងប្រឹងប្រែងវជំរុញការងារនេះ។ លោកបញ្ជាក់ថា ការកែទម្រង់ទាំងនេះ គឺដើម្បីពង្រឹងផលិតភាពឱ្យខ្ពស់ បង្កើតការប្រកួតប្រជែងនៅលើផ្សារ។
លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «តើក្រោមច្បាប់ WTO កម្ពុជាមានឱកាសអ្វីខ្លះ សម្រាប់ពង្រីកពាណិជ្ជកម្មជាមួយពិភពលោក?»៕
សូមស្តាប់ការលើកឡើងរបស់លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា៖








