លោក សុក ស៊ីផាន់ណា៖ CPTPP អាចនឹងក្លាយជាទីផ្សារថ្មីដ៏មានសក្តានុពលសម្រាប់កម្ពុជា ខណៈកម្ពុជាកំពុងចរចាចូលជាសមាជិក ដើម្បីបើកទីផ្សារឱ្យកាន់តែធំ (Video inside)
07-03-2026 09:56
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.) បានគូសបញ្ជាក់ថា ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានធ្វើឱ្យកម្ពុជាបើកទីផ្សារថ្មីៗបានយ៉ាងច្រើន ហើយនៅពេលខាងមុខ ពេលដែលកម្ពុជាចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រំពឹងថានឹងអាចបើកទីផ្សារសម្រាប់ផលិតផលឱ្យកាន់តែធំទូលាយបន្ថែមទៀត។
លោកបានលើកឡើងថា ស្របតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កម្ពុជាកំពុងតែចរចាចូលជាសមាជិកកិច្ចព្រមព្រៀងនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពចាប់យកទីផ្សារមួយចំនួនទៀតនៅតំបន់អាមេរិកឡាទីន ដូចជាកាណាដា ម៉ិចស៊ិចកូ ឈីលី និងប៉េរ៉ូជាដើម។
លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «តើក្រោមច្បាប់ WTO កម្ពុជាមានឱកាសអ្វីខ្លះ សម្រាប់ពង្រីកពាណិជ្ជកម្មជាមួយពិភពលោក?»៕
សូមស្តាប់ការលើកឡើងរបស់លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា៖








