លោក សុក ស៊ីផាន់ណា លើកទឹកចិត្តដល់អ្នករកស៊ីនៅកម្ពុជា ​​ខំប្រឹងប្រែងជំរុញការកែច្នៃផលិត ស្របពេលកម្ពុជាសម្បូរធនធានច្រើន (Video inside)

07-03-2026 09:58

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.) លើកទឹកចិត្តដល់អ្នករកស៊ី ​អ្នកមានធនធាន ឧកញ៉ាៗ នៅកម្ពុជា ​​ខំប្រឹងប្រែងជំរុញការផលិតកែច្នៃឱ្យកាន់តែខ្លាំង ព្រោះប្រទេសមួយមិនអាចរំពឹងលើដង្ហើមគេ ឬការនាំចូលពីគេមករហូតនោះទេ ដូច្នេះ​ទៅថ្ងៃអនាគត ត្រូវតែប្រឹងទាំងអស់គ្នា ងាកទៅរកការពង្រឹងផលិតកម្មក្នុងស្រុក។

លោកបានលើកឡើងថា បើទោះបីជាកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី ប៉ុន្តែកម្ពុជាមានធនធានធម្មជាតិ វត្ថុធាតុដើម និងកសិផលយ៉ាងសម្បូរបែប សម្រាប់ធ្វើការកែច្នៃ ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅ្រទេស។

លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «តើ​ក្រោម​ច្បាប់ WTO កម្ពុជា​មាន​ឱកាស​អ្វីខ្លះ សម្រាប់ពង្រីក​ពាណិជ្ជកម្មជាមួយ​ពិភពលោក?»៕ ​

សូមស្តាប់ការលើកឡើងរបស់លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា៖