* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទូតអូស្រ្តាលីប្រចាំ​កម្ពុជា៖ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា កំពុងកើនឡើង, ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ពង្រីកទីផ្សារនៅអូស្ត្រាលី

09-03-2026 17:07

(ភ្នំពេញ)៖ លោក ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅ​កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជាកំពុងមានកើនឡើង ខណៈដែលពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី បានកើនដល់ ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយមកដល់ពេលនេះមានបណ្តាក្រុមហ៊ុន អូស្ត្រាលី និងកម្ពុជា កំពុងសហការគ្នាជាបន្តបន្ទាប់។

លោក ដឺរិក យីប បានបញ្ជាក់ដូចនេះនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នាឱកាសដែលបានចូលរួមអបអរកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី មួយរវាងក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group របស់ប្រទេសអូស្ត្រាលី ដោយចូលរួមជាមួយលោកឧកញ៉ា សុង សារ៉ន សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ដើម្បីជាតំណាងក្នុងការបញ្ជូនអង្ករប្រណិតកម្ពុជាចំនួនពីរទូកុងតឺន័រ ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី។

លោក ដឺរិក យីប បានបញ្ជាក់ដូចនេះថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជាកំពុងកើនឡើង។ ពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី បានកើនដល់ ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយមានប្រមាណ ៨៥០លានដុល្លារ បានមកពីការនាំចេញរបស់កម្ពុជា។

លោក ដឺរិក យីប បានបន្ថែងថា ដោយមានការគាំទ្រពីអូស្ត្រាលី ក្រុមហ៊ុនអេមរុរ៉ាយស៍ និងកសិ-ពាណិជ្ជកម្មកម្ពុជា អាចពង្រីក និងទទួលបានទីផ្សារនាំចេញថ្មី។ យើងកំពុងពង្រីកពាណិជ្ជកម្មទ្វេភាគី បង្កើតការងារកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែច្រើនរវាងប្រទេសទាំងពីរ ដែលអាចពង្រីកបន្ថែមទៀតនាពេលអនាគត៕