ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាមានក្រុមហ៊ុននាំចូលប្រេងឥន្ធនៈច្រើន មិនអាចមានក្រុមហ៊ុនណាមានសិទ្ធិផ្តាច់ ឬកឹបដំឡើងថ្លៃប្រេងបានឡើយ (Video inside)
13-03-2026 14:31
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យពាណិជ្ជកម្ម បានគូសបបញ្ជាក់ថា កម្ពុជាមានក្រុមហ៊ុននាំចូលប្រេងឥន្ធនៈច្រើន រួមមានទាំងក្រុមហ៊ុន ពហុជាតិចំនួន២ គឺកាល់តិច និងតូតាល់ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀតដូចជា តេលា កាល់តិចជាដើម ដូច្នេះហើយសម្រាប់ការនាំចូលប្រេងនៅកម្ពុជា គឺមានភាពប្រកួតប្រជែង ដោយមិនមានអ្នកណាអាចផ្តាច់មុខ ឬកឹបដំឡើងថ្លៃដោយមិនផ្អែកលើតម្លៃប្រេងអន្តរជាតិបានឡើយ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈជាពិដានមួយ និងតាមដានការត្រួតពិនិត្យមើលទៅលើការអនុវត្តតាមពិដាននោះជាប្រចាំ។
លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះការពារអ្នកប្រើប្រាស់ ពីឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ»៕
សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោក ប៉ែន សុវិជាតិ៖








