អ្នកនាំពាក្យ៖ តម្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជា ត្រូវផ្អែកតាមថ្លៃប្រេងអន្តរជាតិ និងតាមការកំណត់ដោយក្រសួងពាណិជ្ជកម្ម ហើយករណីអស់ស្តុក ដាច់ខាតត្រូវជូនដំណឹងទៅក្រសួង (Video inside)
13-03-2026 14:34
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា តម្លៃលក់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ត្រូវតែផ្អែកទៅតាមតម្លៃប្រេងអន្តរជាតិ និងតាមការកំណត់ដោយក្រសួងពាណិជ្ជកម្ម ហើយករណីអស់ស្តុក ដាច់ខាតត្រូវជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះការពារអ្នកប្រើប្រាស់ ពីឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «សព្វថ្ងៃ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យតឹងរឹង នៅតាមបណ្ដាស្ថានីយលក់ប្រេងឥន្ធនៈ ហើយស្ថានីយណា ដែលដល់កម្រិត១០ភាគរយ ជិតអស់ស្ដុក ត្រូវជូនដំណឹងមកក្រសួង ដោយមិនអាចនិយាយថា អស់ស្ដុកដោយខ្លួនឯងនោះទេ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ប៉ែន សុវិជាតិ៖








