ក្រសួងពាណិជ្ជកម្ម បន្តតាមដាន និងដាក់វិធានការ ក្នុងការត្រួតពិនិត្យតឹងរឹង ​ដើម្បីបញ្ចៀសបញ្ហាស្តុកទុកមិនបញ្ចេញលក់, ការដំឡើងថ្លៃហួសហេតុ និងល្បិចផ្សេងៗ (Video inside)

13-03-2026 14:34

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានបន្តតាមដាន និងដាក់វិធាន

ការ ក្នុងការត្រួតពិនិត្យតឹងរឹង ​ដើម្បីបញ្ចៀសបញ្ហាស្តុកទុកមិនបញ្ចេញលក់ លើការដំឡើងថ្លៃហួសហេតុ និងល្បិចផ្សេងៗ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធានការ​គន្លឹះ​ការ​ពារ​អ្នក​ប្រើប្រាស់ ពី​ឥទ្ធិពល​នៃ​ការ​ឡើងថ្លៃ​ប្រេង​ឥន្ធនៈ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងការអនុវត្ដវិធានការឆ្លើយតប ចំពោះបញ្ហាប្រេងឥន្ធនៈ ក្រសួងបានអនុវត្ដវិធានការ២សំខាន់ ទី១៖ ការតាមដាន និងការលើកទឹកចិត្ដ ដើម្បីឲ្យមានការចូលរួមពីម្ចាស់ស្ថានីយ និងទី២៖ ចាត់វិធានការតឹងរឹង សម្រាប់ការត្រួតពិនិត្យ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានបទល្មើសកើតឡើង»៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ប៉ែន សុវិជាតិ៖