អ្នកនាំពាក្យពាណិជ្ជកម្ម៖ ការស្តុកទុកទាំងឡាយណា ដែលបង្កើត ឬធ្វើឱ្យថ្លៃឡើងខ្ពស់ហួសប្រមាណ នឹងត្រូវបានហាមឃាត់ និងចាត់ទុកជាអំពើល្មើសច្បាប់ (Video inside)
13-03-2026 14:42
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការស្តុកទុករាល់ទំនិញទាំងឡាយណា ដែលបង្កើត ឬធ្វើឱ្យថ្លៃឡើងខ្ពស់ហួសប្រមាណ នឹងត្រូវបានហាមឃាត់ និងចាត់ទុកជាអំពើល្មើសច្បាប់ នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះការពារអ្នកប្រើប្រាស់ ពីឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការស្ដុកទុក ដើម្បីរកចាំឱកាស ចំពោះកសិផល អាចធ្វើដូច្នេះបាន ក៏ប៉ុន្ដែចំពោះការស្ដុកទុក នៃទំនិញទាំងឡាញណា ដែលបង្កើតឲ្យទៅជាវិជ្ឈកម្មថ្លៃ (ធ្វើឲ្យទំនិញថ្លៃខ្ពស់ហួសប្រមាណ) នេះជាបញ្ហាមួយ ដែលយើងហាមឃាត់មិនឲ្យកើតឡើង»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ប៉ែន សុវិជាតិ៖








