អ្នកនាំពាក្យពាណិជ្ជកម្ម៖ ការគណនាតម្លៃប្រេងលក់ នៅលើទីផ្សារផ្អែកតាមស្តុកចាស់, អ្នកដែលបិទស្ថានីយ កេងទុកលក់យកចំណេញពេលឡើងថ្លៃ អាចប្រឈមដកអាជ្ញាបណ្ណ (Video inside)
13-03-2026 14:43
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការគណនាតម្លៃប្រេងលក់ នៅលើទីផ្សារផ្អែកតាមស្តុកចាស់, អ្នកដែលបិទស្ថានីយលក់សាំង ដើម្បីកេងទុកលក់យកចំណេញពេលឡើងថ្លៃ មិនប្រាកដថាបានចំណេញឡើយ ហើយអាចប្រឈមដកអាជ្ញាបណ្ណ ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះការពារអ្នកប្រើប្រាស់ ពីឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការគណនា នៃការលក់ប្រេង គឺផ្អែកទៅលើតម្លៃជាក់ស្ដែង លើកមុនក្រសួងពាណិជ្ជកម្ម គណនា១០ថ្ងៃម្ដង ប៉ុន្ដែបច្ចុប្បន្ន៣ថ្ងៃម្ដង ដោយផ្អែកលើស្ដុកចាស់ ដែលបានទិញកន្លងមក ចឹងតម្លៃប្រែប្រួលអាចឲ្យអ្នកលក់រាយ មានចំណេញខ្លះ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ប៉ែន សុវិជាតិ៖








