តើមានមូលហេតុអ្វី បានជាស្ថានីយលក់ប្រេង​ឥន្ធនៈនៅ​កម្ពុជាមួយ​ចំនួន នៅតែ​បិទទ្វារ?​​​​ (Video inside)

16-03-2026 14:45

(ភ្នំពេញ)៖ នៅ​ពេល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះបញ្ហា​សាំង​ឡើង​ថ្លៃ ប្រទេស​នានា​តែង​មាន​ការ​ជួយ​លើ​ការកំណត់​ថ្លៃ​លក់​សាំង​ ខុសៗ​គ្នា​ ដោយ​អាស្រ័យ​លើ​ប្រសិទ្ធិភាព​គ្រប់គ្រង​របស់​រដ្ឋាភិបាល លើ​បរិមាណ​ស្ដុក ការ​ជួយ​ចេញ​ខាតខ្លះ រួម​ទាំង​ការ​បន្ធូរបន្ថយ​ពន្ធ​នាំ​ចូល​។

ឥទ្ធិពល​ទាំងអស់​នេះ នឹងជួយ​​បន្ថយ​សម្ពាធ​ កុំ​ឱ្យ​មាន​ការ​លក់​បំប៉ោង​ថ្លៃ ឬ​បង្ការទុកជា​មុនកុំឱ្យស្ថានីយខ្លះរង់ចាំ​ឱកាស លក់កេង​ចំណេញ​ខ្ពស់​​ ដោយ​លើក​ហេតុផល​ស្ថានីយរបស់​ខ្លួនអស់ស្ដុក។ តែ​យ៉ាង​ណា​ក៏​ដោយ ការ​រាយការណ៍​ព័ត៌មាន​នានាស្ថានីយលក់សាំង​នៅ​កម្ពុជា​មួយ​ចំនួន​នៅ​តែ​បិទទ្វារ។

តើ​មាន​មូលហេតុអ្វី​ខ្លះ នៅពីក្រោយ​នៃ​ការ​ប្រកាសបិទទ្វា​ររបស់​ម្ចាស់​ស្ថានីយ​លក់​សាំង​ទាំងនោះ? ​លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ ពន្យល់រឿង​នេះ​ដូច​តទៅ៖