អគ្គនាយកនិយ័តករមូលបត្រ៖ ការចូលផ្សារហ៊ុនបាន ឬមិនបាន អាស្រ័យលើឆន្ទៈច្បាស់លាស់របស់ក្រុមហ៊ុន (Video inside)
20-03-2026 13:35
(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ក្នុងការងារឈានជើងចូលទីផ្សារមូលបត្របានឬមិនបាន គឺត្រូវអាស្រ័យទៅលើឆន្ទៈរបស់ក្រុមហ៊ុននីមួយៗ ខណៈនិយ័តករបានត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រដល់ពួកគេ។
លោកបានលើកឡើងថា បើសិនបើក្រុមហ៊ុនណាមួយ មានឆន្ទៈចូលទីផ្សារពិតប្រាកដ គាត់នឹងត្រៀមក្រុមការងារ ក្នុងការធ្វើការងារជាមួយនិយ័តករ ដើម្បីរៀបចំឯកសារ សម្រាប់ចុះបញ្ជី។ តែយ៉ាងណាមិញ កន្លងមកបញ្ហាប្រឈមដែលពិបាកក្នុងការចូលទីផ្សារ គឺក្រុមហ៊ុនមិនបានរៀបចំក្រុមការងារច្បាស់លាស់ក្នុងការធ្វើការងារនេះ និងពិបាកទាក់ទងគ្នា។
លោក ស៊ូ សុជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «សន្ទុះទីផ្សារក្នុងវិស័យមូលបត្រកម្ពុជា, តើវិស័យនេះផ្តល់ទំនុកចិត្តបែបណាចំពោះវិនិយោគិន?»៕
សូមស្តាប់ការលើកឡើងរបស់ លោក ស៊ូ សុជាតិ៖









