និយ័តករ​មូលបត្រ បាននិងកំពុង​អនុវត្តគម្រោងឧត្តមភាព ជួយឱ្យសហគ្រាសតូច និងមធ្យម មានលទ្ធភាពត្រៀមខ្លួនចូលទីផ្សារមូលបត្របាន (Video inside)

20-03-2026 13:37

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ​បានឱ្យដឹងថា ​មូលបត្រ​កម្ពុជា ​​បានសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ អនុវត្តគម្រោងមួយឈ្មោះថា «ឧត្តមភាព» ដើម្បីរុញអ្នកជំនាញ ទៅជួយបណ្តុះបណ្តាល ដែលជួយឱ្យសហគ្រាសខ្នាត និងមធ្យម មានលទ្ធភាព ឬអាចត្រៀមខ្លួនចូលទីផ្សារមូលបត្រកៀគរទុនពីសាធារណជនបាន។

លោកបានគូសបញ្ជាក់ថា គម្រោងនេះ ​មូលបត្រ​កម្ពុជា គឺ​​ជាដឹកនាំ ហើយមានការចូលរួមពីភាគីពាក់ព័ន្ធដូចជា ស្ថាប័នសនវកម្ម ក្រុមហ៊ុនធានាទិញ ដែលជាក្រុមហ៊ុនដឹកនាំការធ្វើការបោះផ្សាយលក់សញ្ញាបណ្ណ និងស្ថាប័នធនាគារ ដើម្បីអាចប្រាប់ពួកគេពីការត្រៀមខ្លួន ឬការរៀបចំបញ្ជីស្នាម​ឱ្យមានស្តង់ដារ ដែលអាចផ្តល់នូវទំនុកចិត្តបាន។

លោក ស៊ូ សុជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «សន្ទុះទីផ្សារក្នុងវិស័យមូលបត្រកម្ពុជា, តើវិស័យនេះផ្តល់ទំនុកចិត្តបែបណាចំពោះវិនិយោគិន?»

សូមស្តាប់ការលើកឡើងរបស់លោក ស៊ូ សុជាតិ៖