អគ្គនាយកនិយ័តករ​មូលបត្រ៖ ចំណុចខ្លាំងរបស់វិស័យមូលបត្រនៅកម្ពុជា គឺទាមទារឱ្យមានភាពច្បាស់លាស់, វិនិយោគិន និងក្រុមហ៊ុនចុះបញ្ជី ត្រូវតែមានបញ្ជី​​ស្នាម (Video inside)

20-03-2026 13:42

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ចំណុចខ្លាំងរបស់វិស័យមូលបត្រនៅកម្ពុជា គឺទាមទារឱ្យមានភាពច្បាស់លាស់ ទាំងវិនិយោគិនដែលចង់ដាក់លុយវិនិយោគ និងក្រុមហ៊ុនចុះបញ្ជីត្រូវតែមានបញ្ជី​​ស្នាមស្តង់ដារ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សន្ទុះទីផ្សារក្នុង​វិស័យ​មូលបត្រកម្ពុជា, តើវិស័យនេះផ្តល់​ទំនុក​ចិត្ត​បែបណាចំពោះវិនិយោគិន?» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមអ្វីដែលនិយ័តករបានធ្វើ សម្រាប់គ្រប់វិនិយោគិន ក្នុងទីផ្សារមូលបត្រទាំងអស់ ត្រូវមានអត្ដសញ្ញាណវិនិយោគិន ពីនិយ័តករមូលបត្រកម្ពុជា មិនមែនគ្រប់គ្នាចង់ដាក់សាច់ប្រាក់ ដាក់បានភ្លាមនោះទេ ដើម្បីធានាថា ជាវិនិយោគិនមួយ ដែលស្គាល់ប្រភពច្បាស់លាស់»

សូមស្តាប់ការលើកឡើងរបស់លោក ស៊ូ សុជាតិ៖