* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង បង្ហាញប្រសិទ្ធភាពហិរញ្ញវត្ថុដ៏រឹងមាំ និងកំណើនពាណិជ្ជកម្ម, ឆ្នាំ២០២៥ បានចំណូល ៤១.២ លានដុល្លារ ខណៈ ២ខែដំបូងឆ្នាំនេះការនាំចេញមានតម្លៃ ៣២៥លានដុល្លារ

24-03-2026 11:37

(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) របស់អ្នកឧកញ៉ា គិត ម៉េង នៅតែបន្តបង្ហាញពីដំណើរប្រតិបត្តិការដ៏រឹងមាំ និងការអភិវឌ្ឍដ៏មានស្ថិរភាព ដែលពង្រឹងចំណាត់ថ្នាក់របស់ខ្លួន ជាតំបន់ឧស្សាហកម្មឈានមុខគេមួយរបស់ប្រទេសកម្ពុជា។

នៅឆ្នាំ២០២៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍ RGPPSEZ បានសម្រេចលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពប្រតិបត្តិការ និងភាពធន់របស់ខ្លួន នៅក្នុងបរិយាកាសសេដ្ឋកិច្ច ដែលមានការប្រែប្រួលជាប្រចាំ។
ក្រុមហ៊ុនបានកត់ត្រាចំណូលសរុបចំនួនទឹកប្រាក់ ៤១.២ លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធចំនួន ៨.១លានដុល្លារអាមេរិក ដែលស្មើនឹងអត្រា ផលចំណេញសុទ្ធ១៩.៧% ដ៏ល្អប្រសើរ។

សកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏បានបញ្ជាក់ពីកំណើនគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិន និងការពង្រីកប្រតិបត្តិការឧស្សាហកម្ម។ ជាក់ស្ដែង តម្លៃនាំចេញបានកើនឡើងគួរឱ្យកត់សម្គាល់ ពីចំនួនទឹកប្រាក់ ២៨៥.៨៧លានដុល្លារអាមេរិក ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ ដល់ទៅ ៣២៥.៣៦លានដុល្លារអាមេរិក ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៦ ដែលជាការកើនឡើង១៣.៨%។ និន្នាការកើនឡើងនេះឆ្លុះបញ្ចាំង
ពីការពង្រីកសមត្ថភាពផលិតកម្មជាបន្តបន្ទាប់ និងការពង្រឹងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់។

RGPPSEZ នៅតែជាអ្នករួមចំណែកដ៏សំខាន់មួយ ចំពោះការបង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសនេះ ផ្ដល់ឱកាសការងារដល់កម្មករ កម្មការិនីចំនួន ៥៥ ៩៣៥នាក់ ដែលគាំទ្រដល់ជីវភាពរស់នៅ និងរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមាន ប្រសាសន៍ថា «ការរីកចម្រើនជាបន្តបន្ទាប់ និងប្រតិបត្តិការឈានទៅមុខជាលំដាប់របស់ RGPPSEZ បានឆ្លុះបញ្ចាំងពី ទំនុកចិត្តដែលយើងខ្ញុំបានទទួលពីវិនិយោគិន និងការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងតំបន់នេះ។ យើងខ្ញុំមានមោទនភាពជាខ្លាំង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយការគាំទ្រដល់ការពង្រីកវិស័យឧស្សាហកម្ម កំណើនពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ»។

អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា «យើងខ្ញុំក៏សូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំជំលៀសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការគាំទឥតឈប់ឈររបស់សម្ដេច ក្នុងការរក្សាបរិយាកាសវិនិយោគដ៏មានស្ថិរភាព និងងាយស្រួលសម្រាប់អាជីវកម្ម។ ភាពជាដៃគូដ៏រឹងមាំនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគ និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិ» ៕