* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់

29-03-2026 14:39

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីជាផ្លូវការ លើគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំដំបូងគេបង្អស់ នៅខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគជិត៥០លានដុល្លារអាមេរិក។

គណៈកម្មាធិការវិនិយោគកម្ពុជា បានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនថា «សូមចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី EVស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង»។

គម្រោងបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកទំនិញខ្នាតធំនេះ វិនិយោគដោយក្រុមហ៊ុន ដែលជាសញ្ញាដ៏សំខាន់នៃការផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មបៃតង និងការផលិតគ្រឿងចក្រកម្រិតខ្ពស់ នៅកម្ពុជា ។

បើតាមការបញ្ជាក់ រោងចក្រនេះស្ថិតនៅលើផ្ទៃដីប្រមាណ ១០ ហិកតា ជាមួយសមត្ថភាពផលិតដំណាក់កាលដំបូងមានចំនួន ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ហើយរោងចក្រនេះមិនត្រឹមតែបំពេញចន្លោះខ្វះខាតនៃផលិតកម្មរថយន្តពាណិជ្ជកម្មអគ្គិសនីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញពិពិធកម្មឧស្សាហកម្មជាតិ និងការសម្រេចឱ្យបាននូវ «ចក្ខុវិស័យអព្យាក្រឹតកាបូនឆ្នាំ ២០៥០» របស់កម្ពុជាផងដែរ ។

តាមការបញ្ជាក់បន្ថែម រោងចក្រនៅខេត្តពោធិ៍សាត់នេះ នឹងផ្ដោតលើការផលិតរថយន្តដឹកជញ្ជូនអគ្គិសនីទម្ងន់ ១,៥ តោន, ២ តោន ២,៥ តោន ៥ តោន ១០ តោន រហូតដល់ ១៥ តោន និងរថយន្តអូសសណ្ដោងអគ្គិសនីទម្ងន់ ៤០តោន ព្រមទាំងរថយន្តដឹកអ្នកដំណើរអគ្គិសនី សម្រាប់ប្រភេទអាជីវកម្មខ្នាត ៩ កៅអី ១៤ កៅអី ១៥ កៅអី ១៨ កៅអី និង ២៤កៅអី។ លើសពីនេះ ក៏មានការផលិតរថយន្តភីកអាប់អគ្គិសនី និងឡានស្ទូចអគ្គិសនី ដែលអាចឆ្លើយតបបានយ៉ាងពេញលេញនូវតម្រូវការដឹកជញ្ជូនបៃតងគ្រប់ទម្រង់ ចាប់ពីការដឹកជញ្ជូនក្នុងទីក្រុង រហូតដល់ការដឹកជញ្ជូនធុនធ្ងន់ និងការប្រើប្រាស់ក្នុងតំបន់ឧស្សាហកម្ម ។

យោងតាមទិន្នន័យជាក់ស្តែង រថយន្ត ZO MOTORS ប្រើប្រាស់ថាមពល ១ គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានពី ៣ ទៅ ៥ គីឡូម៉ែត្រ ដែលជួយកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការបានរហូតដល់ ៤០%ទៅ ៥៥%។ តាមការប៉ាន់ប្រមាណ រថយន្តមួយគ្រឿងអាចជួយម្ចាស់អាជីវកម្មសន្សំសំចៃថ្លៃប្រេង និងការចំណាយផ្សេងៗបានពី $៥,០០០ ទៅ $៨,០០០ ក្នុងមួយឆ្នាំ ចំណែកតម្រូវការថែទាំរថយន្តអគ្គិសនី មានក៏មានភាពងាយស្រួល និងមានចំនួនតិច ដូច្នេះការចំណាយលើការថែទាំប្រចាំឆ្នាំ បានបន្តជួយសន្សំសំចៃថវិកាបន្ថែមទៀត ខ្ទង់ប្រមាណពី ៥០០ ទៅ ៨០០ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ។

ជាមួយគ្នានេះ ក្រុមហ៊ុនថែមទាំងមានការធានាលើប្រព័ន្ធអគ្គិសនីទាំង ៣ (អាគុយ ម៉ូទ័រ និងប្រព័ន្ធបញ្ជា) រហូតដល់ ៥ ឆ្នាំ ឬ ២០ ម៉ឺនគីឡូម៉ែត្រ។ ក្នុងឆ្នាំ២០២៦ ក្រុមហ៊ុនមានផែនការសាងសង់ស្ថានីយសាកអគ្គិសនីល្បឿនលឿនថ្មីចំនួន ២០០ ទីតាំង ដោយមានគោលបំណងធានាថា រាល់ចម្ងាយ ៥០ ទៅ ១០០ គីឡូម៉ែត្រ នៅតាមបណ្តាខេត្តនីមួយៗនៅទូទាំងប្រទេស នឹងមានទីតាំងបញ្ចូលថាមពល ប្រកបដោយប្រសិទ្ធភាពមួយ៕