* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្រ្តីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ដាស់តឿនពលរដ្ឋកុំបង្ហោះ ឬដាក់លេខគណនីធនាគារ នៅក្នុងបណ្តាញសង្គម ដែលផ្តល់ឱកាសដល់ជនខិលខូច យកទៅបោកប្រាស់ក្នុងរូបភាពណាមួយ​ (Video inside)

30-03-2026 14:37

(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត នាយការិល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា ​បានលើកឡើងថា បច្ចុប្បន្ននេះ បណ្តាញសង្គមដែលពលរដ្ឋកម្ពុជានិយមប្រើប្រាស់ គឺ Tik Tok , Facebook និងTelegram ដោយមានអ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ ទាំងក្មេង និងចាស់ ហើយភាគច្រើនពួកគេចូលចិត្តបង្ហោះ ឬចែករំលែកព័ត៌មានទៅនិន្នាការកើតឡើងមួយពេលៗ (Trending)។

លោកបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់ ពេលខ្លះពួកគាត់បានបង្ហោះ ឬដាក់លេខគណនីធនាគារ នៅក្នុងប្រអប់ខមមិន ដើម្បីទទួលបានការឧបត្ថម្ភ ឬកាដូពីអ្នកដទៃ។ លោកលើកឡើងថា ការង្ហោះ ឬដាក់លេខគណនីធនាគារនៅក្នុងប្រអប់ខមមិន ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួន នៅលើបណ្តាញសង្គម អាចនឹងធ្វើឱ្យជនខិលខូចយកទៅបន្លំ ឬក្លែងបន្លំធ្វើជាបុគ្គលនោះ ក្នុងរូបភាពណាមួយដើម្បីឆបោកពីអ្នកដទៃ។​

មន្រ្តីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ហានិភ័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា»៕

សូមស្តាប់ការលើកឡើងរបស់លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត ទាំងស្រុង៖