* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្តីនគរបាលជំនាញ​៖ ការយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គម ជាសូចនាកររុញច្រានឱ្យការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា មានសុវត្ថិភាព (Video inside)

30-03-2026 14:41

(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត នាយការិល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា​ គូសបញ្ជាក់ថា ការយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គម ជាសូចនាកររុញច្រានឱ្យការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា មានសុវត្ថិភាព ខណៈជនល្មើសតែងតែលួចទិន្នន័យផ្ទាល់ របស់ប្រជាពលរដ្ឋតាមបណ្តាញសង្គម។

លោកលើកឡើងថា នៅពេលដែលពលរដ្ឋយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គម នោះគាត់នឹងកំណត់នូវព័ត៌មានផ្ទាល់បែបណាឱ្យគេដឹង ហើយអ្នកណាខ្លះមើលនូវព័ត៌មានទាំងនេះបាន។ ដូច្នេះដើម្បីជៀសវាងការលួចយកទិន្នន័យ អ្នកប្រើប្រាស់​ពីក្នុងបណ្តាញសង្គម គួរកំណត់ពីការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឱ្យបានត្រឹមត្រូវនៅលើបណ្តាញសង្គម។

មន្រ្តីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ហានិភ័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា»

សូមស្តាប់ការលើកឡើងរបស់ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត ទាំងស្រុង៖