* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បញ្ចេញកម្ចីជាង ៣១.៨ពាន់លានដុល្លារ​ដល់អតិថិជន ក្នុងឆ្នាំ២០២៥ កើ​នឡើង៥.​៣%

31-03-2026 15:51

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥កន្លងមកទៅនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបញ្ចេញកម្ចីដល់អតិថិជន ប្រមាណ៣១.៨ពាន់លានដុល្លារ កើនឡើង៥.៣% បើធៀបនឹងឆ្នាំ២០២៤ ដែលបានបញ្ចេញកម្ចីប្រមាណ ៣១.១៩ពាន់លានដុល្លារ។

ការបញ្ចេញកម្ចីបន្ថែមជាង ៣១.៨ពាន់លានដុល្លារ​ដល់អតិថិជននេះ បានធ្វើឱ្យទំហំឥណទានសរុបដែលនៅកម្ពុជាផ្តល់ជូនអតិថិជន កើនឡើងដល់ជាង ៦២ពាន់លានដុល្លារ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ​ (CBC) លើកឡើងថា នៅក្នុងឆ្នាំ ២០២៥ តម្រូវការឥណទាននៅតែមានកំណើន ទោះបីជា​​មានបញ្ហាមួយចំនួនដូចជាភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ​ ដោយកាលពីឆ្នាំ២០២៥ មានអតិថិនជនដែលស្នើសុំឥណទានប្រមាណ ៦.៣​លានពាក្យស្នើសុំ កើន​ឡើង៨.៧​​% បើធៀបនឹងកាលពីឆ្នាំ២០២៤ ដែលមានប្រមាណ ៥.៩លានពាក្យស្នើសុំ។ ក្នុងនោះកម្ចីដែលបានអនុម័តជូនអតិថិជន មានទំហំប្រមាណ ៣១.៨ពាន់ដុល្លារ កើនឡើង៥.៣% ។

លោកថា «យើងឃើញថា តម្រូវការឥណទានក្នុងឆ្នាំ២០២៥ នៅតែមាន និងពិតជាមានការកើនឡើង បើទោះបីជាយើងជួបឧបសគ្គមួយចំនួន ជាពិសេសបញ្ហាជម្លោះនៅព្រំដែន។ អ្វីដែលយើងសង្កេតឃើញ នៅត្រីមាសចុងក្រោយ​ សន្ទុះឬតម្រូវការឥណទាន មានការកើនឡើងខ្ពស់។ទី២.យើងសង្កេតឃើញថា ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅតែបញ្ចេញឥណទាន ដែលយើងឃើញថា សម្ពាធឥណទានជាក់ស្តែងកើនឡើង៥.៥%»។
​
ប្រភេទកម្ចីដែលបញ្ចេញភាគច្រើន​ គឺកម្ចីខ្នាតតូច ដែលមានទំហំទឹកប្រាក់ត្រឹម ៥០០ ដុល្លារ មានប្រមាណ ៣០% ខណៈកម្ចីចាប់ពី៥០០ដុល្លារទៅដល់៣០០០ដុល្លារមានចំនួន៣០%។

យោងតាមរបាយការណ៍របស់ CBC គិតត្រឹមដំណាច់ឆ្នាំ២០២៥ ទំហំឥណទាន​សរុប​នៅកម្ពុជាបានកើនដល់៦២ពាន់លានដុល្លារ​​ ដោយបាន​កើនពី​ ៥៨ ​ពាន់លានដុល្លារ ​នៅឆ្នាំ ២០២៤ ​ពោលគឺបាន កើនឡើង ៥.៥%​​។ អតិថិជនជាប់កម្ចីមានប្រមាណ៥.១៣លាននាក់។

​បើតាមលោក អឿ សុធារ័ត្ន ក្នុងចំណោមកម្ចីទាំងនេះ កម្ចីប្រភេទក្រុមហ៊ុនអាជីវកម្មមានប្រមាណតែ១៣%ប៉ុណ្ណោះ ក្រៅពីនោះគឺជាប្រភេទកម្ចីលក្ខណៈបុគ្គល។ ហើយក្នុងនោះ អតិថិជនជាប់កម្ចីជាស្រ្តីមានចំនួន៥២%។

តាម CBC ក្នុងចំណោមឥណទានសរុបទាំងនេះ ក្នុងនោះរាជធានី ខេត្តចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានផ្តល់ឥណទានប្រហែល ៦១% នៃសមតុល្យឥណទានសរុប។ រាជធានីភ្នំពេញ មានបរិមាណឥណទាន ច្រើនជាងគេចំនួន ១២៦ពាន់លានរៀល ឬប្រមាណ៣១ពាន់លានដុល្លារ ស្មើនឹង ៥១% នៃសមតុល្យឥណទាន ទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៧២.៣ម៉ឺននាក់។

បន្ទាប់មក គឺខេត្តកណ្តាល មានបរិមាណឥណទាន ចំនួន១៣ពាន់លានរៀល ឬប្រមាណ៣.៣ពាន់លានដុល្លារ ស្មើនឹង ៥.៤% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់ សរុបចំនួន ៤០.៩ ម៉ឺននាក់។ ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣ គឺប្រមាណ ១០ពាន់លានរៀល ឬប្រមាណ២.៦ពាន់លានដុល្លារ ស្មើនឹង ៤.៣% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៩.២ម៉ឺននាក់។ ខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣ មានដូចជា ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី និង ខេត្តកែប​​។​

ជម្រាបថា គិតត្រឹមឆ្នាំ២០២៥ ស្ថាប័នស្ថាប័នផ្លូវការដែលផ្តល់កម្ចី មានចំនួន១៩៦ស្ថាប័ន ក្នុង​នោះធនាគារចំនួន៩១ ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧១ ក្រុមហ៊ុនភតិសន្យានិងគ្រឹះស្ថានឥណទានជនបទ ចំនួនជាង៣០ស្ថាប័ន៕