* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេ CBC: ​បើទោះបីជាការ​សង​ត្រឡប់​យឺត ​របស់អតិថិជន​លើស​ពី​៩០ថ្ងៃ ​​​ក្នុង​ឆ្នាំ២០២៥ ​កើនដល់ ៦.៤៦%  ប៉ុន្តែស្ថិតក្នុងភាពដែលអាចគ្រប់គ្រងបាន ខណៈវិស័យហិរញ្ញវត្ថុ​នៅតែមានភាពធន់ (Video inside)

31-03-2026 17:20

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ​ (CBC) បានឱ្យដឹងថា ការ​សង​ត្រឡប់​យឺត​របស់អតិថិជន​លើស​ពី​ ៩០ថ្ងៃ ​​បានកើនឡើងដល់ ៦.៤៦% ​នៅ​ក្នុង​ឆ្នាំ​ ២០២៥ ដោយបាន​កើន​ពី​ ៦.០៣ ​នៅ​ឆ្នាំ​២០២៤ ដែលបង្ហាញពីលទ្ធភាពនៃការសងត្រឡប់​របស់អ្នកជាប់កម្ចីថយចុះ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា។

តែយ៉ាងនេះក្តី អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ អះអាង​វិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានភាពធន់ និងអាចគ្រប់គ្រងបាន​ ខណៈគុណភាពឥណទាននៅរាជធានីភ្នំពេញ ដែលមានអ្នកខ្ចីច្រើនជាងគេ ស្ថិតក្នុងភាពល្អប្រសើរ។

លោក ​អឿ ​សុធារ័ត្ន ​ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ​ខេមបូឌា បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ឥណទាន​ដែល​សង​យឺត​យ៉ាវ​លើស​ពី ​៩០ថ្ងៃ បានកើនឡើង​​បន្តិច​ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ប៉ុន្តែ​ស្ថិត​​ក្នុងកម្រិត​មួយ​ដែល​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចគ្រប់គ្រង​បាន​។​

លោកបានគូសបញ្ជាក់ថា «បើទោះបីជាការសងយឺតលើសពី៩០ថ្ងៃ កើនឡើងលើសបន្តិចពីឆ្នាំ២០២៤ ប៉ុន្តែក្នុងកម្រិតនេះ គឺធនាគារ និងគ្រឹះស្ថានមីគ្រូហិរញ្ញនៅតែអាចគ្រប់គ្រងបាន ហើយជាកម្រិតដែលតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាធ្វើទំនើបកម្ម ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន»។

លោកបានលើកឡើងថា បើមើលទៅលើរបាយការណ៍ លទ្ធផលនៃការត្រឡប់របស់អតិថិជនក្នុងខេត្តនីមួយៗ គឺខុសៗគ្នា ហើយអ្វីដែលគួរឱ្យកត់សម្គាល់ រាជធានីភ្នំពេញ ដែលមានកម្ចីច្រើនជាងគេ គឺគុណភាពឥណទានស្ថិតក្នុងកម្រិតល្អប្រសើរ។

យោងតាមរបាយការណ៍របស់ ​CBC ខេត្តដែលជួបប្រទះការសងត្រឡប់យឺតជាង ៩០ថ្ងៃច្រើនជាងគេ គឺខេត្តមណ្ឌលគិរី មានអត្រា១០.៩៨% បន្ទាប់មកខេត្តសៀមរាប ស្ថិតក្នុងអត្រា ១០.៦៦% ខណៈប៉ៃលិនស្ថិតនៅលំដាប់ទី៣ ស្ថិតក្នុងអត្រា ១០.១៤%។ ចំណែករាជធានីភ្នំពេញ ដែលមានឥណទានខ្ពស់ជាង គឺគុណភាពឥណទាននៅតែល្អប្រសើរ ក្នុងអត្រា ៥.៤៤% ហើយខេត្តដែលជួបប្រទះការសងត្រឡប់យឺតជាង៩០ថ្ងៃ ទាបជាងគឺស្វាយរៀង មានអត្រា ៤.២១% ។

តាមរយៈទិន្ននេះ លោក ​អឿ ​សុធារ័ត្ន នៅតែមានគំនិតសុទិដ្ឋិនិយមថា បើទោះបីជាការ​សង​ត្រឡប់​យឺត​របស់អតិថិជន​លើស​ពី​ ៩០ថ្ងៃ ​នៅ​ក្នុង​ឆ្នាំ​ ២០២៥ មាន​អត្រា​ ៦.៤៦% ក្តី ប៉ុន្តែ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា​ក្នុងឆ្នាំ២០២៦នេះ នៅតែមានភាពធន់ ហើយរំពឹងថាឥណទាន ក្នុងឆ្នាំ២០២៦នឹងនៅតែបន្តកើនឡើង៕