* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈប្រតិភូការិយាល័យគណៈកម្មាធិការគ្រប់គ្រង និងជំរុញវិនិយោគទ្បាវ ​មកស្វែងយល់ពីវិធីសាស្រ្តទាក់ទាញ និងថែទាំវិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

02-04-2026 13:59

(ភ្នំពេញ)៖ ​គណៈប្រតិភូការិយាល័យគណៈកម្មាធិការគ្រប់គ្រង និងជំរុញវិនិយោគទ្បាវ​ (IPO)​ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់ពីតួនាទីភារកិច្ចរបស់ ក.អ.ក. ពិសេស តួនាទីភារកិច្ចរបស់ គ.វ.ក. ក្នុងការជំរុញទាក់ទាញ និងថែទាំវិនិយោគ។

ជំនួបនេះ បានរៀបចំឡើងនាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ជា វុទ្ធី ​បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និង​បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបពីសាវតា និងរចនាសម្ព័ន្ធរបស់ ក.អ.ក. និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

បន្ថែមពីនេះ លោក លឹម វិសាល អគ្គលេខាធិការរង គ.វ.ក. ​បានធ្វើបទបង្ហាញស្តីពីច្បាប់ស្តីពីវិនិយោគ, របបនៃការលើកទឹកចិត្តវិនិយោគ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ។ ទន្ទឹមគ្នានេះលោក សួន សុផល អគ្គលេខាធិការរង គ.វ.ក. ថែមទាំងបានធ្វើបទបង្ហាញស្តីពីដំណើរការនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជននៃបណ្តាប្រទេសមួយចំនួន ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកិច្ចការនេះជាផ្នែកដ៏សំខាន់មួយក្នុងការថែទាំ
វិនិយោគ។

លោក Vanthana Nolintha អគ្គនាយកគណៈកម្មាធិការគ្រប់គ្រង និងជំរុញវិនិយោគទ្បាវ ដែលបានដឹកគណៈប្រតិភូឡាវ បានបានថ្លែងអំណរគុណ​ចំបោះលោកអគ្គលេខាធិការ និងសហការីដែលបានចំណាយពេលវេលាទទួលស្វាគមន៍ និងបានជម្រាបជូនគណៈប្រតិភូយ៉ាងលម្អិតពីវិសាលភាពការងាររបស់ គ.វ.ក. ពិសេស ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ និងយន្តការថែទាំវិនិយោគ ដែលបានផ្តល់នូវធាតុចូលល្អៗក្នុងការលើកកម្ពស់ការអនុវត្តការងារប្រចាំថ្ងៃរបស់ IPO ដែលស្ថាប័ននេះទើបតែត្រូវបានបង្កើតឡើងដើម្បីជំរុញទាក់ទាញវិនិយោគឯកជន បន្ទាប់ពីមានការកែសម្រួលរចនាសម្ព័ន្ធក្រសួង ស្ថាប័នឡាវ។

​លោក Vanthana Nolintha បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងឧត្តមានុវត្តន៍របស់ គ.វ.ក. ដែលបានចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។

បន្ថែមពីនេះ លោក Vanthana Nolintha បានអញ្ជើញលោក ជា វុទ្ធី និងសហការី ទៅទស្សនកិច្ចនៅប្រទេសឡាវដើម្បីផ្លាស់ប្តូរព័ត៌មានថ្មីៗ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង គ.វ.ក. និង IPO ក៏ដូចជាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕