យល់ដឹងពីជំនួញ៖ អ្នកជំនាញអប់រំលើការរកស៉ីតាមបែបព្រះពុទ្ធសាសនា ណែនាំឱ្យប្រុងប្រយ័ត្នចំពោះការលង់ជឿ ដាក់លុយវិនិយោគជាមួយបុគ្គល ដែលមានតែសុជីវធម៌ខាងក្រៅ តែខ្វះសីលធម៌ និងគុណធម៌ (Video inside)

05-04-2026 11:27

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការលង់ជឿ ដាក់លុយវិនិយោគជាមួយបុគ្គល ដែលមានតែសុជីវធម៌ខាងក្រៅ តែខ្វះសីលធម៌ និងគុណធម៌​ ដែលនាំឱ្យមានការខាតបង់ប្រាក់កាស។

លោកបានលើកឡើងថា ក្នុងសង្គមបច្ចុប្បន្ននេះ បុគ្គលខ្លះពូកែសម្តែងទាំង នៅក្នុងបណ្តាញសង្គម និងខាងក្រៅ ថាជាមនុស្សមានសុជីវធម៌ និងគុណធម៌ តែធាតុពិត គឺដើម្បីតែរកប្រយោជន៍ ឬកេងប្រវ័ញ្ចពីគេ។ ដូច្នេះហើយ ប្រសិនបើមានបុគ្គលណាម្នាក់ ដែលបង្ហាញនូវទង្វើប្រកបដោយសីលធម៌ ហើយមកបបួលដាក់ទុនវិនិយោគជាមួយ ត្រូវចេះសង្កេតមើលពីឥរិយាបទ និងអាកប្បកិរិយា ឬទង្វើរបស់បុគ្គលនោះ។

អ្នកជំនាញអប់រំលើការរកស៉ីតាមបែបព្រះពុទ្ធសាសនារូបនេះ បានគូសបញ្ជាក់ថា ​មុននឹងបណ្តាក់រកស៊ីជាមួយ គួរតែតាមដានសិន ហើយកុំប្រមាថ និងត្រូវចេះពិចារណាឱ្យបានដិតដល់ មុននឹងវិនិយោគជាមួយ នៅពេលដែលមានការគិតពិចារណាបានដិតដល់ យើងនឹងមិនងាយលង់ជឿជាមួយនឹងអូសទាញ ឬការបោកបញ្ឆោតគេឡើយ​៕

សូមស្តាប់ការពន្យល់លម្អិតរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា៖