* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេផ្សារហ៊ុនថា ការថមថយសកម្មភាពជួញដូរភាគហ៊ុននៅកម្ពុជា ដោយសារកត្តាម៉ាក្រូសេដ្ឋកិច្ច (Video inside)

06-04-2026 16:12

(ព្រះសីហនុ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះ បានលើកឡើងថា ការថមថយសកម្មភាពជួញដូរភាគហ៊ុន នៅក្នុងប្រទេសកម្ពុជា រយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយសារកត្តាម៉ាក្រូសេដ្ឋកិច្ច តែលោកសង្ឃឹមថា អ្វីៗនឹងល្អឡើងវិញ នៅពេលខាងមុខ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហុង សុហួរ អញ្ជើញចូលរួម ក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ «សក្ដានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

លោក ហុង សុហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថ្លៃភាគហ៊ុនរបស់កំពង់ផែក្រុងព្រះសីហនុ បែរជាធ្លាក់ចុះ ពី២៣,០០០រៀល មកនៅ១៣,០០០រៀល មានន័យថា ការធ្លាក់ចុះនេះ ប្រហែលមិនមែនមកពីស្ថានភាពក្រុមហ៊ុនផ្ទាល់នោះទេ (ស្ថានភាពអាជីវកម្មក្រុមហ៊ុនល្អ) អាចមកពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច»។

លោក ហុង សុហួរ ​បានលើកឡើងថា ការធ្លាក់ចុះផ្សារហ៊ុននេះ ដោយសារស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពនយោបាយ, ស្ថានភាពក្នុងតំបន់ ក៏ដូចជាស្ថានភាពផ្សារមូលបត្រកម្ពុជា អត់ទាន់មានលទ្ធភាពអភិវឌ្ឍន៍ទីផ្សារឲ្យធំ ដូចទៅនឹងប្រទេសជិតខាងនៅឡើយ។

បន្ថែមពីនោះទៀត លោក ហុង សុហួរ ​បានគូសបញ្ជាក់ថា កត្ដាថមថយសកម្មភាពជួញដូរភាគហ៊ុននៅកម្ពុជា បានធ្វើឲ្យថ្លៃភាគហ៊ុន របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏អត់សូវមានការកើនឡើងផងដែរ បើទោះបីជាស្ថានភាពអាជីវកម្ម របស់សហគ្រាសផ្ទាល់ល្អប្រសើរក៏ដោយ។

អគ្គនាយកផ្សារមូលបត្រកម្ពុជារំពឹងថា ស្ថានភាពគ្រប់យ៉ាង នឹងមានការធូរស្រាល និងមានការប្រសើរឡើង ហើយរំពឹងថា ការចូលរួមរបស់វិនិយោគិននៅក្នុងទីផ្សារភាគហ៊ុន នឹងមានការចូលរួមកាន់តែច្រើន ដែលធ្វើឲ្យទំហំជួញដូរភាគហ៊ុន នឹងមានភាពកាន់តែល្អប្រសើរ៕