* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេផ្សារហ៊ុន ផ្តល់យោបល់ថា វិនិយោគអ្វីក៏ដោយ កុំយកលុយទាំងអស់ទៅដាក់ វិនិយោគត្រឹមអ្វីដែលយើងអាចខាតបាន ដោយមិនចងក (Video inside)

06-04-2026 16:19

(ព្រះសីហនុ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះ បានផ្តល់យោបល់ថា វិនិយោគអ្វីក៏ដោយ កុំយកលុយទាំងអស់ទៅដាក់ វិនិយោគត្រឹមអ្វីដែលយើងអាចខាតបាន ដោយមិនចងក គឺត្រូវវិនិយោគបែបសន្សំ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហុង សុហួរ អញ្ជើញចូលរួម ក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ «សក្ដានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

លោក ហុង សុហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «វិនិយោគ នៅក្នុងវិស័យអ្វីក៏ដោយ ភាគហ៊ុនក៏ដោយ អចលនទ្រព្យក៏ដោយ ឬក៏បង្កើតអាជីវកម្មអ្វីផ្សេងៗក៏ដោយ កុំយកលុយទាំងអស់ទៅដាក់ ដោយវិនិយោគត្រឹមកម្រិតណាមួយ ដែលយើងអាចខាតបាន ដោយអត់ត្រូវការចងក»។

ទន្ទឹមគ្នានេះ លោក ហុង សុហួរ បានឲ្យដឹងថា មានអ្នកចងកច្រើនណាស់ នៅក្នុងវិស័យអចលនទ្រព្យ ហើយលោកក៏មិនរំពឹងថា នឹងមានអ្នកចងក នៅក្នុងវិស័យមូលបត្រនោះទេ ពីព្រោះវិនិយោគិនភាគច្រើន គឺជាវិនិយោគិន ដែលចាប់ផ្ដើមរៀនសូត្រ ចាប់ផ្ដើមវិនិយោគ ជាមួយវិស័យមូលបត្រ។

លោក ហុង សុហួរ បានគូសបញ្ជាក់ថា ការចាប់ផ្ដើមវិនិយោគ ជាមួយនឹងទឹកប្រាក់តិចតូច​ ដែលមានចំនួនប្រមាណ១ភាគរយ ឬ៥ភាគរយ នៃចំនួនទ្រព្យសរុបរបស់ខ្លួន ដែលការវិនិយោគត្រឹមកម្រិតនេះ គឺជាការវិនិយោគរយៈពេលវែង វិនិយោគបែបសន្សំ វិនិយោគដោយមិនប្រថុយប្រថាន។

ជាមួយគ្នានេះ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកទឹកចិត្ដដល់អ្នកវិនិយោគទាំងអស់ រៀនវិនិយោគរយៈពេលវែង៕