* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត គុណ ញឹម និងអ្នកឧកញ៉ា គិត ម៉េង គូសរំលេចអំពីសារៈសំខាន់ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលជាយន្តការការងារដ៏មានប្រសិទ្ធភាព

07-04-2026 18:21

(ភ្នំពេញ)៖ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ មានរៀបចំកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) លើកទី១០ ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធាន CPPM និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធាន CPPM និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) ព្រមទាំងមានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, មន្ត្រីគយនិងរដ្ឋាករមួយចំនួនផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងដោះស្រាយនូវបញ្ហា និងសំណូមពរនានា របស់វិស័យឯកជនពាក់ព័ន្ធ នឹងការអនុវត្តនីតិវិធីគយ, ផ្សព្វផ្សាយអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះពន្ធដើម្បីជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងពិនិត្យលើសេចក្ដីព្រាង កញ្ចប់វិធានការមុតស្រួចក្នុងការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ, លោកបណ្ឌិត គុណ ញឹម ក៏ដូចជា អ្នកឧកញ៉ា គិត ម៉េង បានគូសរំលេចអំពីសារៈសំខាន់ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលជាយន្តការការងារ ដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាជួបប្រទះ ដោយផ្នែកឯកជន ពាក់ព័ន្ធនឹងការប្រកបធុរកិច្ចនាំចេញ-នាំចូល ក៏ដូចជាការអនុវត្តនីតិវិធីគយនានា។

លោកបណ្ឌិត និងអ្នកឧកញ៉ា សហប្រធាន ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអភិក្រម នៃការសហការគ្នាជិតស្និតរវាងគយ និងផ្នែកឯកជនសម្រេចបាន ពេលកន្លងមកដូចជា ការដោះស្រាយបញ្ហារបស់ផ្នែកឯកជន ក្នុងគោលដៅលើកកម្ពស់អនុលោមភាព និងកិច្ចសម្រួលពាណិជ្ជកម្ម ដែលមានជាអាទិ៍ ការបង្កើនការយល់ដឹងរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីគយ, ការលើកសំណើកែសម្រួលអត្រាពន្ធនិងអាករ, ការដាក់ចេញនូវនីតិវិធីសម្រួលពាណិជ្ជកម្មដល់ធុរជន ដែលមានអនុលោមភាពខ្ពស់, ការធ្វើស្វ័យប្រវត្តិកម្មនីតិវិធីគយ, ការកាត់បន្ថយកម្រៃនៃការបំពេញបែបបទបញ្ចេញទំនិញពីគយនិងកម្រៃស្គែន ជាដើម។

តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពការងារ ពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមួយចំនួន ដែលជាវិធានការ របស់រាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់ នៃតម្លៃប្រេងឥន្ធនៈជាសកល ដែលរួមមាន៖

(១)៖ ការកែសម្រួលអត្រាពន្ធ និងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បង គឺការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
និង (២)៖ ការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់។ តាមការប៉ាន់ស្មានជាបឋម ការអនុវត្តវិធានការទាំង២នេះ នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណ៤៧លានដុល្លារអាម៉េរិក ក្នុងមួយខែ។

បន្ថែមពីលើនេះ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានធ្វើបទបង្ហាញស្ដីពីសេចក្ដីព្រាងកញ្ចប់វិធានការមុតស្រួច ក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ ដើម្បីស្នើការពិនិត្យ ក៏ដូចជាការផ្ដល់ធាតុចូលបន្ថែមពីផ្នែកឯកជន។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហា សំណូមពរ និងសំណើដំណោះស្រាយលើកឡើងដោយផ្នែកឯកជន ចំនួន១០បញ្ហារួមមាន ការប្រកាសនាំចូល និងការដឹកជញ្ជូន ក្នុងផ្ទៃប្រទេសនូវធាតុចូលផលិតកម្ម (ក្រណាត់) ដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), កម្រៃបំពេញបែបបទគយ, ចំណាត់ថ្នាក់តាមតារាងពន្ធគយ នូវផលិតផលសុខាភិបាល, ការកំណត់លក្ខណៈសម្បត្តិរថយន្តថ្មីដើម្បីអនុវត្តនីតិវិធីនាំចូលរថយន្តជាប់សិទ្ធិផ្ដាច់មុខ, សំណើកែសម្រួលការអនុវត្តពន្ធ និងអាករលើសន្និធិពាណិជ្ជកម្មប្រេង និងឧស្ម័នឥន្ធនៈ និងពន្ធលើប្រេងសាំងយន្តហោះ ជាដើម។

ជាលទ្ធផលនៃកិច្ចពិភាក្សា ផ្នែកឯកជនបានស្វាគមន៍ និងទទួលយកនូវការបំភ្លឺ និងដំណោះស្រាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយចំពោះចំណុចសេសសល់ ដែលពាក់ព័ន្ធសមត្ថកិច្ចច្រើនស្ថាប័ន នឹងបន្តពិភាក្សារកដំណោះស្រាយជាមួយគ្នាបន្តទៀត៕