* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា៖ កម្ពុជានៅតែរក្សាបានភាពធន់ បើទោះបីជាឆ្លងកាត់នូវវិបត្តិជាច្រើនលើកក៏ដោយ (Video inside)

09-04-2026 17:42

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ថ្លែងថា បើទោះបីជាកម្ពុជា បានឆ្លងកាត់នូវវិបត្តិជាច្រើនលើកច្រើនសារ ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវភាពធន់ ពោលគឺសេដ្ឋកិច្ចកម្ពុជានៅតែមានលំនឹង និងមានកំណើនគួរឱ្យកត់សម្គាល់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ លោកបានកត់សម្គាល់ថា ក្នុងវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ មានប្រទេសជាច្រើនបានរងផលប៉ះពាល់សេដ្ឋកិច្ច ហើយក្រោយមកកើតមាន វិបត្តិកូវីដ១៩ បានប៉ះពាល់ដល់វិស័យយ៉ាងច្រើនជាពិសេសវិស័យទេសចរណ៍។ លើសពីនេះទៅទៀត ថ្មីៗនេះកម្ពុជាបានជួបវិបត្តិថ្មីបន្ថែមទៀត គឺជម្លោះព្រំដែនកម្ពុជា-ថៃ និងចុងក្រោយនេះ វិបត្តិសង្រ្គាមនៅមជ្ឈឹមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។ តែយ៉ាងណា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់។

លោកបញ្ជាក់ថា សូម្បីតែអ្នកជំនាញអន្តរជាតិ ក៏ទទួលស្គាល់នូវភាពធន់របស់កម្ពុជាផងដែរ ដោយសារតែសេដ្ឋកិច្ចនៅតែមានកំណើនល្អ ការនាំចេញបាននូវកំណើនគួរឱ្យកត់សម្គាល់។

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះធ្វើឡើង វេទិកាពាណិជ្ជកម្មពហុភាគី ឆ្នាំ២០២៦ ក្រោមមូលបទ៖ «ការរៀបចំយុទ្ធសាស្រ្តឡើងវិញរបស់រដ្ឋតូច ក្នុងបរិបទការប្រែប្រួលនៃប្រព័ន្ធពាណិជ្ជកម្មសកល» ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ៕

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា៖