* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជារៀបចំ «វេទិកាពាណិជ្ជកម្មពហុភាគី ឆ្នាំ២០២៦» ជាលើកដំបូង ចងភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចពិភពលោក (Video inside)

09-04-2026 17:48

(ភ្នំពេញ)៖ វេទិកាពាណិជ្ជកម្មពហុភាគី ឆ្នាំ២០២៦ ក្រោមមូលបទ៖ «ការរៀបចំយុទ្ធសាស្រ្តឡើងវិញរបស់រដ្ឋតូច ក្នុងបរិបទការប្រែប្រួលនៃប្រព័ន្ធពាណិជ្ជកម្មសកល» ត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ដោយបានប្រមូលផ្តុំនូវអ្នកជំនាញសេដ្ឋកិច្ច ទាំងជាតិ និងអន្តរជាតិជាច្រើនរូប។

វេទិកាកម្រិតខ្ពស់នេះត្រូវបានរៀបចំឡើងជាការឆ្លើយតបទៅនឹងភាពចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការកែតម្រូវគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ក្នុងកំឡុងពេលដែលកម្ពុជាកំពុងត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុងបរិបទសកលដែលមានភាពប្រែប្រួលខ្លាំង។

វេទិកានេះ ត្រូវបានបើកដោយលោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)។

កម្មវិធីវេទិកាពហុពាណិជ្ជកម្មឆ្នាំ២០២៦ មានកិច្ចពិភាក្សាសំខាន់ៗចំនូន២ទៀត ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរួមមាន ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា; លោកស្រី Tania Meyer នាយិកានៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា; លោកស្រី Yasmin Siddiqi នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា; លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា និងអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន WorldBridge Group រួមនឹងវាគ្មិនសំខាន់ៗ ជាច្រើនរូបទៀត៕