* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សេដ្ឋវិទូ ADB: បញ្ហាប្រឈមធំៗចំនួន៣​ នឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦

10-04-2026 16:37

​(ភ្នំពេញ)៖ សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Milan Thomas បានលើកឡើងពីបញ្ហាប្រឈមធំៗចំនួន៣ ដែលបានប៉ះពាល់ដល់ទស្សនៈវិស័យកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ ខណៈ ADB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងរង្វង់​៤.៥%។

ថ្លែងក្នុងសន្និសិទសារព័ត៌មាន ដែលបានរៀបចំឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Milan Thomas ឱ្យដឹងថា បញ្ហាប្រឈមទាំង៣នោះ រួមមាន ការបិទព្រំដែន, គោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃតម្លៃប្រេង ដោយសារតែសង្រ្គាមនៅតំបន់មជ្ឈឹមបូព៌ា។

លោកបានពន្យល់ថា ​ក្នុងឆ្នាំ២០២៦នេះ ដោយសារការបិទព្រំដែនបានធ្វើឱ្យ GDP នឹងធ្លាក់១.៤% ដោយសារការបាត់បង់ការផ្ទេរប្រាក់ចូលក្នុងប្រទេស ខណៈ​ពាណិជ្ជកម្មទ្វេភាគីបានធ្លាក់ចុះពី ៣៥%មក ២៨%។​ ផលប៉ះពាល់នេះ ​ នឹងបន្តជះដល់ឆ្នាំ២០២៧ ទៅឆ្នាំ២០២៩។

បញ្ហាប្រឈមទី២ គឺគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក។ លោកកត់សម្គាល់ថា ពន្ធបដិកាដែលអាមេរិកដាក់លើកម្ពុជា មានការប្រែប្រួល​លឿន។ កាលពីខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ ៤៩​​% ក្រោយមកធ្លាក់ដល់៣៦% ហើយបន្ទាប់ពីការចរចាធ្លាក់មក១៩% ហើយចុងក្រោយនេះ ក្រោយការសម្រេចរបស់តុលាការអាមេរិក អត្រាពន្ធថ្មីត្រូវបានកំណត់ត្រឹម១៥% ស្មើនឹងបណ្តាប្រទេស ដែលនាំចេញទំនិញដូចគ្នានឹងកម្ពុជា ដូចវៀតណាម ចិន បង់ក្លាដេស ជាដើម។

លោក Milan Thomas លើកឡើងថា ដោយសារកម្ពុជា​នាំចេញ​ ទៅអាមេរិក ប្រមាណ ៤០%នៃការនាំចេញសរុប។ ដូច្នេះហើយប្រែប្រួលនៃការកំណត់ពន្ធនេះ នឹងជះឥទ្ធពលដល់ GDP របស់កម្ពុជា។ ប្រសិនបើ​ បើពន្ធដែលដាក់លើកម្ពុជាខ្ពស់ជាងគេ ១០% នោះ GDP នឹងធ្លាក់ចុះ ០.៨% ប៉ុន្តែបើពន្ធទាបជាងគេ១០% នោះ នឹងកើនឡើង១.៨%វិញ។

បញ្ហាប្រឈមទី៣ គឺការ​កើនឡើងនៃតម្លៃឧស្ម័ននឹងប្រេងឥន្ធនៈ ដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ា។ លោក Milan Thomas បានលើកឡើងថា ក្រោយផ្ទុះសង្រ្គាមនៅតំបន់មជ្ឈឹមបូព៌ា ហើយឈានទៅបិទច្រកសមុទ្រអូមូស បានធ្វើឱ្យតម្លៃឧស្ម័នកើនឡើង ៤០% LPG កើនឡើង៩៥% និងម៉ាស៊ូតកើនឡើង ១១០% ស្របពេលដែលប្រើប្រាស់ប្រេងប្រើសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក មានរហូតដល់៧០%។

លោកពន្យល់ថា ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើតម្លៃប្រេងកើនឡើង១០% នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចថយចុះ ០.៤%។ ជាមួយគ្នានេះ ៩៨%នៃជី ​ដែលនាំចូលមក ក៏អាចមានតម្លៃកើនឡើងផងដែរ។

លោកបន្ថែមថា កម្ពុជាហាក់ងាយរងផលប៉ះពាល់ខ្លាំងពីបញ្ហានេះ ព្រោះកម្ពុជាពឹងផ្អែកខ្លាំងលើការនាំចូល និងនាំចេញ​ តែយ៉ាងលោកនៅតែមានសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបាននូវកំណើនដែលបានព្យាករណ៍។

សូមជម្រាបថា យោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមេសានេះ​ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។ ADB បានព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧.៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និង កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និង គ្រឿងសង្ហារឹម។ កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន០.៩% ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដែលលើកកម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព និង ធ្វើសមាហរណកម្មពលករចំណាកស្រុក ដែលវិលត្រឡប់មកក្នុងវិស័យនេះវិញ នឹងជួយពង្រឹងកំណើនក្នុងវិស័យនេះថែមទៀត៕