* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានសមាគមធនាគារ៖ ជាលើកដំបូងដែលកំណើនប្រាក់បញ្ញើ ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា មានច្រើនជាងឥណទាន បង្ហាញថាសាធារណជនទុកចិត្តលើប្រព័ន្ធធនាគារ (Video inside)

10-04-2026 17:06

(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងបញ្ជាក់ថា ជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើរច្រើនជាងប្រាក់ឥណទាន ដែលប្រាប់បញ្ញើមានខ្ទង់ ៦៥ពាន់លានដុល្លារ និងប្រាក់ឥណទាន មានប្រមាណ ៦៣ពាន់លានដុល្លារនោះទេ។

លោក រ័ត្ន​ សោភ័ណ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យធនាគារនៅកម្ពុជា»

លោក រ័ត្ន សោភ័ណ បានលើកឡើងថា «វិស័យធនាគារ និងហិរញ្ញវត្ថុនេះ ទទួលបានការទុកចិត្តពីសាធារណជនត្រង់ថា រយៈពេល ២ ទៅ ៣ឆ្នាំ ចុងក្រោយនេះប្រាក់បញ្ញើខ្ពស់ជាងកំណើនឥណទាន ហើយជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រដែលប្រទេសយើង មានប្រាក់បញ្ញើរច្រើនជាងប្រាក់ឥណទាន ដែលប្រាក់បញ្ញើមានជិត ៦៥ពាន់លានដុល្លារ និងប្រាក់ឥណទាន មានប្រហែល ៦៣ពាន់លានដុល្លារនោះទេ»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក រ័ត្ន​ សោភ័ណ៖