ប្រធានសមាគមធនាគារ៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែរក្សាភាពរឹងមាំ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ បើទោះបីមានបញ្ហាមួយចំនួនក៏ដោយ (Video inside)
10-04-2026 17:15
(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជា (ABC) គូសបញ្ជាក់ថា បើទោះបីមានបញ្ហាមួយចំនួនក៏ដោយ ប៉ុន្តែវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែរក្សាភាពរឹងមាំ មានស្ថេរភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ដែលភាពរឹងមាំនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការដាក់ចេញនូវវិធានការប្រុងប្រយ័ត្ន របស់ធនាគារជាតិនៃកម្ពុជា។
បន្ថែមពីស្ថាប័នធនាគារមួយចំនួនបានពង្រឹង និងពង្រីកខ្លួនជាបន្តបន្ទាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យាឌីជីថល និងធនធានមនុស្ស ជាពិសេសការយកចិត្តទុកខ្ពស់ទៅលើអនុលោមភាព គោពរនូវបទបញ្ញតិ ប្រកាស និងសាចរណ៍ណែនាំ ដែលចេញដោយធនាគារជាតិ។
លោក រ័ត្ន សោភ័ណ គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យធនាគារនៅកម្ពុជា»។
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ លោក រ័ត្ន សោភ័ណ៖







