* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានសមាគមធនាគារ៖ អ្នកដាក់ប្រាក់បញ្ញើគួរមើលសុខភាពវិស័យធនាគារទាំងមូល ជាជាងមើលតែស្ថានភាពរបស់ធនាគារមួយ ឬពីរ​ ខណៈ​ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារនៅកម្ពុជាខ្ពស់ជាង បណ្តាប្រទេសក្នុងតំបន់ (Video inside)

10-04-2026 17:17

(ភ្នំពេញ)៖ លោក រ័ត្ន​ សោភ័ណ ប្រធាន​សមាគមនធនាគារនៅកម្ពុជា(ABC) បានលើកឡើងថា ស្របពេលដែលអ្នកដាក់ប្រាក់បញ្ញើមួយចំនួនមានការបារម្ភពីសាច់ប្រាក់របស់ខ្លួន ដោយសារបញ្ហាដែលកើតឡើងនាពេលថ្មីៗនេះ​ តែ​អ្នកដាក់ប្រាក់បញ្ញើគួរមើលសុខភាពវិស័យធនាគារទាំងមូល ជាជាងមើលតែស្ថានភាពរបស់ធនាគារមួយ ឬពីរ។
​
លោកបានពន្យល់ថា ក្នុងការមើលពី សុខភាពវិស័យធនាគារទាំងមូល គឺត្រូវមើលទៅលើ​ចំណុចមួយចំនួន រួមមានសន្ទនីយភាព (លំហូរសាច់ប្រាក់) គ្រប់គ្រាន់របស់ស្ថាប័ន ឬវិស័យទាំងមូល, អនុបាតសន្ទនីយភាពគ្រប់គ្រាន់ ឬ LCR, អនុបាតឥណទានធៀបទៅនឹងប្រាក់បញ្ញើ។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារនៅកម្ពុជា មានភាពគ្រប់គ្រាន់នៃដើមទុន ឬទ្រនាប់ដើមទុនខ្ពស់ ដោយវិស័យទាំងមូលមានរហូតដល់២២% ខ្ពស់ជាងបណ្តាប្រទេសនានាក្នុងតំបន់ដែលមានត្រឹម ៩%, ១១% ឬ១៣% ប៉ុណ្ណោះ។

​លោក រ័ត្ន​ សោភ័ណ គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យធនាគារនៅកម្ពុជា»។

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់​លោក រ័ត្ន​ សោភ័ណ៖