* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វិស័យធនាគារនៅកម្ពុជា​ បានរួមចំណែកទាក់ទាញលំហូរវិនិយោគទុនពីបរទេសច្រើនជាងគេ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ​ (Video inside)

10-04-2026 17:19

(ភ្នំពេញ)៖ លោក រ័ត្ន​ សោភ័ណ ប្រធាន​សមាគមនធនាគារនៅកម្ពុជា(ABC) បានឱ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ វិស័យធនាគារនៅកម្ពុជា គឺជាវិស័យមួយ ដែលបានទាក់ទាញលំហូរទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ​ បើទោះបីជាកម្ពុជាតម្រូវឱ្យធនាគារ ដែលផ្តល់ប្រាក់កម្ចីមានទ្រនាប់ដើមទុន ឬភាពគ្រប់គ្រាន់នៃដើមទុនខ្ពស់ជាងប្រទេសផ្សេងទៀតក៏ដោយ។

លោកបានពន្យល់ថា ការណ៍ដែលវិនិយោគិនបរទេស ចាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគលើវិស័យនេះច្រើន ដោយសារ ការផ្តល់ប្រាក់កម្ចីមានអត្រាការខ្ពស់ ដែលធ្វើឱ្យពួកគេទទួលបានប្រាក់ចំណេញ។ តែយ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាការត្រូវធ្លាក់ចុះដោយការប្រកួតប្រជែង ស្របពេលដែលវិស័យធនាគារ និងហិរញ្ញវត្ថុ ដល់ដំណាក់ចាស់ទុំ ដោយធនាគារភាគច្រើនចាប់ផ្តើមគិតពីគុណភាព ​ប្រសិទ្ធភាព និងនិរន្តភាពនៃប្រតិបត្តិការ​ និងការផ្តល់សេវាកម្ម។

​លោក រ័ត្ន​ សោភ័ណ គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យធនាគារនៅកម្ពុជា»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ ​លោក រ័ត្ន​ សោភ័ណ៖