* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ត្រីមាសទី១ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ជិត ១៧លានដុល្លារ កើន១៧% ក្នុងនោះកម្ពុជានាំចេញបាន ៨ពាន់លានដុល្លារកើន១៧.៧%

10-04-2026 17:31

(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិសម្រេចបានទឹកប្រាក់ជិត ១៧ពាន់លានដុល្លារ កើនឡើង១៧.២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានជាង ១៤ពាន់លានដុល្លារប៉ុណ្ណោះ។

របាយការណ៍បន្ថែមថា រយៈពេល៣ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញមានទឹកប្រាក់ ៨ ០៩៥ ៥៣៥ ០០០ដុល្លារ កើន ១៧.៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានចំនួន ៦ ៨៧៥ ៦៦៥ ០០០ ដុល្លារ។ ចំណែកការនាំចូលវិញមានទឹកប្រាក់ ៨ ៨៣៦ ៥៣៦ ០០០ដុល្លារ កើន១៦.៧% បៀបនឹងឆ្នាំ២០២៥ ចំនួន ៧ ៥៧៣ ៤៩៨ ០០០ដុល្លារ។

ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា រួមមានប្រទេសចិនមានទឹកប្រាក់ជាង ៥.១៥ពាន់លានដុល្លារ, សហរដ្ឋអាមេរិកជាង ៣.៤៨ពាន់លានដុល្លារ, ប្រទេសវៀតណាមជាង ២.២៦ពាន់លានដុល្លារ, ប្រទេសជប៉ុនជាង ៧៥០លានដុល្លារ និងប្រទេសថៃជាង ៧៩៦លានដុល្លារ៕