* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សេដ្ឋវិទូ ADB បារម្ភថា វិបត្តិកំណើនតម្លៃប្រេងឥន្ធនៈនឹងធ្វើឱ្យភាពក្រីក្រនៅកម្ពុជាកើនឡើង ១%

11-04-2026 10:05

(ភ្នំពេញ)៖ សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​បានបង្ហាញការព្រួយបារម្ភ ចំពោះវិបត្តិកំណើនប្រេងឥន្ធនៈនាពេលបច្ចុប្បន្ននេះ អាចនឹងធ្វើឱ្យភាពក្រីក្រនៅកម្ពុជា កើនឡើង១%បន្ថែមទៀត​ បើក្នុងករណីស្ថានភាពមិនធូរស្រាល។ ​​​

ថ្លែងក្នុងសន្និសិទសារព័ត៌មាន ដែលបានរៀបចំឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លោក Milan Thomas​ សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា គ្រួសារដែលរងផលប៉ះពាល់ខ្លាំង គឺគ្រួសារដែលរស់នៅក្បែរនឹងបន្ទាត់ក្រីក្រ ដូចជា គ្រួសារនៅតំបន់ជនបទ គ្រួសារកម្មកររោងចក្រកាត់ដេរ និងសហគ្រាសខ្នាតតូច ដោយសារកើនឡើងនៃថ្លៃទំនិញ ដែលបង្កឡើងពីការឡើងថ្លៃប្រេងឥន្ទនៈ។

លោកបានលើកឡើងថា ការកិច្ចគាំពារសង្គមមានសារៈសំខាន់ណាស់ ដើម្បីគាំទ្រទៅដល់ពួកគេ។

ជាមួយគ្នានេះ លោក ឌួង ពូឡង់​ សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើង ឆ្លងកាត់បទពិសោធន៍នៃវិបត្តិកូវីដ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយទៅដល់ប្រជាជនក្រីក្រ ហើយវិបត្តិលើកនេះ រដ្ឋាភិបាលកម្ពុជា នឹងបន្តដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីជនងាយរងគ្រោះ​ និងបន្ថយហានិភ័នៃការធ្លាក់ចូលក្រោយបន្ទាត់ក្រីក្រ។

លោកបញ្ជាក់ថា ជុំវិញបញ្ហានេះដែរ ADB នឹងរួមចំណែកក្នុងការជួយទៅដល់រដ្ឋាភិបាល ដែលការជួយនេះ អាចនឹងធ្វើឡើង តាមរយៈគម្រោងកម្ចីថវិកា សម្រាប់ស្ថានភាពមានអាសន្ន ឬតាមរយៈការបង្កើនទំហំកម្ចីដែលមានសម្បទាន តាមកម្មវិធីដែលមានស្រាប់ ប៉ុន្តែក៏ទាមទារឱ្យមានកំណែទម្រង់ផងដែរ៕