* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលទាំងស្រុងចំពោះព័ត៌មានមិនពិត ក្នុងចេតនាបំផ្លាញទំនុកចិត្តមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ

16-04-2026 19:37

(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានរួម ដោយធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់នាពេលថ្មីៗនេះ តាមរយៈផេកហ្វេសប៊ុកមួយចំនួន ទាក់ទងនឹងការបង្កកសាច់ប្រាក់របស់គ្រឹះស្ថានធនាគារមួយចំនួន ដោយសហរដ្ឋអាម៉េរិក។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាត់ទុកខ្លឹមសារប្រឌិតបែបនេះ គឺបង្កឱ្យមានការភ័ន្តច្រឡំ មិនមានការទទួលខុសត្រូវ បង្កចលាចល និងមានចេតនាបង្កអស្ថិរភាព និងបំផ្លាញទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

សមាគមទាំងពីរ ក៏សូមគាំទ្រចំពោះសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ ដែលបានបំភ្លឺជាផ្លូវការលើបញ្ហានេះ។ ការឆ្លើយតបទាន់ពេលវេលារបស់ធនាគារជាតិនៃកម្ពុជា គឺមានសារៈសំខាន់ក្នុងការជួយទប់ស្កាត់ព័ត៌មានមិនពិត ទប់ស្កាត់ការភ័ន្តច្រឡំ និងរក្សាទំនុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធហិរញ្ញវត្ថុ។

សមាគមទាំងពីរ ក៏សូមគាំទ្រដល់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណបុគ្គល ដែលបានផ្សព្វផ្សាយខ្លឹមសារខាងលើឱ្យមកទទួលទោសតាមច្បាប់។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ថា ការបង្កើត ឬផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាទាក់ទងនឹងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណណាមួយគឺជាបញ្ហាធ្ងន់ធ្ងរបំផុត។ ទង្វើបែបនេះអាចបង្កឱ្យមានចលាចលក្នុងចំណោមអតិថិជន បន្ទុចបង្អាក់ដល់ស្ថានភាពទីផ្សារដែលដំណើរការជាប្រក្រតី និងប៉ះពាល់អវិជ្ជមានដល់ទំនុកចិត្តនៅក្នុងវិស័យហិរញ្ញវត្ថុទាំង
មូល។

ជាមួយគ្នានេះ សមាគមទាំងពីរ ជំរុញឱ្យសាធារណជន សូមមេត្តាកុំពឹងផ្អែកលើពាក្យចចាមអារ៉ាម រូបភាពក្លែងក្លាយ ឬមាតិកាក្នុងប្រព័ន្ធសង្គមដែលមិនមានប្រភពច្បាស់លាស់ និងសូមតាមដានព័ត៌មានផ្លូវការ ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានដែលមានអាជ្ញាបណ្ណពាក់ព័ន្ធប៉ុណ្ណោះ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា ខ្លួននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិក ដើម្បីគាំទ្រដល់ទំនាក់ទំនងច្បាស់លាស់ និងរក្សាទំនុកចិត្តពីសាធារណជនលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា៕