* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ អ្នកជំនួញក្នុងវិស័យទេសចរណ៍ថា ម្ចាស់រីស៊តគួរតែកុំកំណត់ថ្លៃខ្ពស់ពេក ព្រោះមិនត្រឹមតែមិនចំណេញ តែជាការសម្លាប់អាជីវកម្មខ្លួនឯងទៅវិញ (Video inside)

19-04-2026 12:15

(ភ្នំពេញ)៖ អ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យទេសចរណ៍ បានលើកឡើងថា អ្នកអភិវឌ្ឍន៍រីស៊តនៅតំបន់ដែលមានភាពទាក់ទាញ និងមានលក្ខណៈល្អ ប្លែកពីគេ គួរតែកុំដាក់តម្លៃខ្ពស់ពេក ដែលធ្វើឱ្យអ្នកទេសចរក្នុងស្រុក មិនអាចលទ្ធភាពទៅកម្សាន្តបាន ដែលកត្តានេះ ជាការធ្វើឱ្យអាជីវកម្មរបស់ខ្លួនគ្មាននិរន្តរភាព។

ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានកត់សម្គាល់ថា បច្ចុប្បន្ននេះ រីស៊ត មានការអភិវឌ្ឍន៍ច្រើននៅតាមតំបន់កោះ និងតំបន់ភ្នំ បែបជាអេកូទេសចរណ៍ ប៉ុន្តែរីស៊ត ដែលបានកែច្នៃមានលក្ខណៈប្លែក ដែលគួរឱ្យចង់ទៅកម្សាន្តទាំងនោះ ហាក់មានតម្លៃថ្លៃពេក ដែលធ្វើឱ្យទេសចរក្នុងស្រុក សឹងតែមិនអាចមានលទ្ធភាពអាចទៅកម្សាន្ត ឬស្នាក់នៅបាន។

លើសពីនេះ បើទោះបីជាអ្នកមានលទ្ធភាពទៅលេងកម្សាន្តក៏ដោយ ប៉ុន្តែពួកគេអាចនឹងទៅលេងតែម្តងហើយ លែងទៅលេងម្តងទៀត ហើយក៏ពិបាកណែនាំ មិត្តភក្តិ ឬប្រាប់អ្នកដទៃ និងភ្ញៀវបរទេសឱ្យទៅលេងកម្សាន្តនោះទីនោះ។ ការមិនណែនាំនេះ គឺមានទាំងកត្តាខាងក្រៅ និងខាងក្នុង ពោលគឺកត្តាខាងក្រៅ គឺស្ថានភាពផ្លូវពិបាក និងកត្តាខាងក្នុង គឺបញ្ហាតម្លៃខ្ពស់ពេក រួមនឹងការបដិសណ្ឋាកិច្ច។

មួយវិញទៀត លោកស្រីកត់សម្គាល់ឃើញ រីស៊តខ្លះ បានអភិវឌ្ឍឡើងស្រដៀងនឹងនៅប្រទេសផ្សេង ប៉ុន្តែតម្លៃខ្ពស់ជាងគេ ៣ដង។ នេះក៏ជាកត្តាដែលធ្វើភ្ញៀវរារែក ក្នុងការទៅកម្សាន្តផងដែរ។

ក្នុងនាមជាអ្នកជំនួញក្នុងវិស័យនេះ លោកស្រីលើកឡើងថា នេះគឺជាអ្វីដែលអ្នកអភិវឌ្ឍន៍ ត្រូវគិតគូរ ព្រោះបើទោះបីរីស៊ត នោះស្អាត ល្អ ប្លែកពីគេ មានតែមួយក៏ពិតមែន ប៉ុន្តែតម្លៃខ្ពស់ពេក គ្មានភ្ញៀវដែលអាចទៅទទួលសេវាកម្មនោះបាន ក៏ធ្វើឱ្យអាជីវកម្មនោះគ្មាននិរន្តរភាពផងដែរ។

លោកស្រីទទួលស្គាល់ថា ការណ៍ដែលអ្នកអភិវឌ្ឍន៍ភាគច្រើន ដំឡើងខ្ពស់បែបនេះ ដោយសារ រ៊ីសត មានលក្ខណៈខុសពីគេ ខណៈប្រាក់កម្ចីដែលយកមកអភិវឌ្ឍន៍មានអត្រាប្រាក់ខ្ពស់ តម្លៃពលកម្មខ្ពស់ ស្របពេលបរិមាណភ្ញៀវចូលតិច ដែលទាមទារឱ្យពួកគេត្រូវតែដាក់តម្លៃខ្ពស់ ដើម្បីអាចចំណេញបាន។ តែយ៉ាងណា លោកស្រី មើលឃើញថា ការដំឡើងថ្លៃខ្ពស់បែបនេះ មិនត្រឹមតែមិនទទួលបានផលចំណេញនោះទេ តែជាការឈានទៅសម្លាប់អាជីវកម្មរបស់ខ្លួនទៅវិញទេ៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ា ស្រ៊ៀត មុំសុភា៖