* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហ៊ុន Cellcard របស់អ្នកឧកញ៉ា គិត ម៉េង វិនិយោគទឹកប្រាក់ជិត ៥.៥ពាន់លានដុល្លារ ​លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅ​កម្ពុជា ក្នុងរយៈពេល៣០ឆ្នាំមកនេះ

21-04-2026 15:16

​(​ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត (Cellcard) ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ១០០% និងជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងឈរយ៉ាងមុតមាំ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដោយរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានភាពឯករាជ្យឌីជីថល។

​ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ​ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក. ដែលស្គាល់ជាទូទៅថា ក្រុមហ៊ុនសែលកាត បានវិនិយោគទឹកប្រាក់ជិត ៥.៥ពាន់លានដុល្លារក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ក្នុងប្រទេសកម្ពុជា ក្នុងនោះ ១.១ពាន់លានដុល្លារ ជាការវិនិយោគលើមូលធន (CAPEX) និង០.៧ ពាន់លានដុល្លារ ជាទឹកប្រាក់សម្រាប់បង់កាតព្វកិច្ចតាមច្បាប់ ជូនរាជ រដ្ឋាភិបាលកម្ពុជា។

ការវិនិយោគនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏រឹងមាំ និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាសការងារដោយផ្ទាល់ និងប្រយោល ការលើកកម្ពស់ ការវិនិយោគនៅកម្ពុជា និងពង្រីកការតភ្ជាប់សម្រាប់ប្រជាជនកម្ពុជា។

ក្នុងឆ្នាំ ២០២៦នេះ ក្រុមហ៊ុនសែលកាត គាំទ្រយ៉ាងពេញទំហឹង និងដើរស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការផ្លាស់ប្ដូរឌីជីថលតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស ការលើក កម្ពស់ការតភ្ជាប់ឱ្យកាន់តែទូលំទូលាយនិងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។

* សែលកាតបានពង្រីកបណ្តាញ 5G នៅក្រុងសៀមរាបដើម្បីជំរុញការអភិវឌ្ឍ ប្រព័ន្ធឌីជីថលកម្ពុជា​

ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ដំណើរការបណ្តាញ 5G របស់ខ្លួននៅក្នុងក្រុងសៀមរាបនៅថ្ងៃនេះ ដែលជាក្រុង ទី៣ បន្ទាប់ពីក្រុងភ្នំពេញ និងតាខ្មៅ ដែលជាការបោះជំហានដ៏សំខាន់ក្នុងការ ជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់កម្ពុជា និងការពង្រឹងការតភ្ជាប់ទូទាំងប្រទេស។
ការដាក់ឱ្យដំណើរការនេះធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរ ណៈនៃការយោគយល់គ្នា (MoU) ជាមួយអភិបាលខេត្តសៀមរាប ដើម្បីពង្រឹង ការប្តេជ្ញាចិត្តរួមគ្នាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍទីក្រុង ទំនើប ការច្នៃប្រឌិតសម្រាប់សេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា។

ក្នុងនាមជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយលើពិភពលោក ខេត្តសៀមរាប បានឈានចូលទំព័រសករាជថ្មីនៃការភ្ជាប់ទំនាក់ទំនង។ តាមរយៈបច្ចេកវិទ្យា 5G ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរ នឹងទទួលបានអត្ថ ប្រយោជន៍ថ្មីនៃការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន ភាពយឺតយ៉ាវនៃការឆ្លើយ តបនៅកម្រិតទាប និងសមត្ថភាពក្នុងការពង្រឹងសេវាកម្មឌីជីថលជំនាន់ថ្មី ព្រម ទាំងបទពិសោធនៃវិស័យទេសចរណ៍ដ៏សម្បូរបែបរហូតដល់ដំណោះស្រាយ សហគ្រាសដ៏មានប្រសិទ្ធភាព។

5G មិនមែនគ្រាន់តែជាការតភ្ជាប់ដ៏រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះសម្រាប់ ការបង្កើតថ្មី និងជាជំហានបន្ទាប់របស់កម្ពុជា ដែលផ្ដល់នូវកាលានុវត្តភាពថ្មីៗ ក្នុងវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម និងសេវាសាធារណៈ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា «ការបន្តវិនិយោគរបស់ក្រុមហ៊ុនសែលកាត ឆ្លុះបញ្ចាំងពីទំនុក​ចិត្តយ៉ាងរឹងមាំចំពោះអនាគតរបស់កម្ពុជា។ រួមជាមួយដៃគូ យើងកំពុងកសាង មូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល»

​លោក Yap Kok Leong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានបន្ថែមថា «ការដាក់ឱ្យដំណើរការបណ្តាញ 5G ក្នុងខេត្តសៀមរាប បង្ហាញពីជំហានដ៏ សំខាន់ក្នុងការពង្រីកបណ្ដាញឌីជីថលនៅកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយ រដ្ឋបាលខេត្តសៀមរាប យើងកំពុងបើកឱកាសឌីជីថលថ្មីៗ ដែលនឹងជំរុញ កំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ និងផ្ដល់ឥទ្ធិពលវិជ្ជមានដល់ សហគមន៍ពាក់ព័ន្ធ»

​ក្រុមហ៊ុនសែលកាតនឹងបន្តពង្រីកបណ្តាញ 5G របស់ខ្លួនទៅកាន់បណ្តាខេត្តសំខាន់ៗផ្សេងទៀត ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ច ទំនើប បរិយាបន្ន និងជំរុញដោយឌីជីថល ព្រមទាំងផ្លាស់ប្ដូររបៀបដែលមនុស្ស រស់នៅ ធ្វើការ រៀនសូត្រ និងកម្សាន្ត។

​ចាប់ដំណើរការក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ ដ៏ធំមួយដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងមានអតិថិជនជាង៤ លាននាក់។

ជាមួយចក្ខុវិស័យ Digital Life. Connected. ក្រុមហ៊ុនសែលកាត នៅតែបន្តផ្តល់ជូននូវបទពិសោធនៃការភ្ជាប់ទំនាក់ទំនងដ៏សម្បូរបែប និង ប្រកបដោយនវានុវត្តន៍ ដើម្បីជួយសម្រួលដល់ការរស់នៅ ការងារ ការសិក្សា និងការកម្សាន្តរបស់ប្រជាជនកម្ពុជា។

ក្នុងខណៈពេលដែលកម្ពុជាកំពុងបោះជំហាន ទៅកាន់ទំព័រសករាជថ្មី 5G ក្រុមហ៊ុនសែលកាតកំពុងជំរុញការវិវត្តបច្ចេកវិទ្យា ថ្មីៗ ដោយផ្តល់ជូនការភ្ជាប់ទំនាក់ទំនងកាន់តែរហ័ស គួរឱ្យទុកចិត្ត និងត្រៀម ខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យឌីជីថល នាពេលអនាគតសម្រាប់ប្រទេសកម្ពុជា៕