* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការនាំចូលពីសិង្ហបុរីមកកម្ពុជា បានកើនឡើងយ៉ាងគំហុករហូតដល់ជាង ២០០% នៅដើមឆ្នាំនេះ

21-04-2026 17:26

(ភ្នំពេញ)៖ ការនាំចូលទំនិញពីសិង្ហបុរីមកកាន់កម្ពុជា មានការកើនឡើងយ៉ាងគំហុក ចាប់តាំងពីចុងឆ្នាំ២០២៥ មកដល់ដើមឆ្នាំ២០២៦នេះ ដោយអ្នកជំនាញកត់សម្គាល់ថា កំណើននេះ កើតឡើងចាប់ពីកម្ពុជា-ថៃកើតមានជម្លោះព្រំដែន និងបានបិទព្រំដែនគោកទាំងស្រុង។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ៣ខែដើមឆ្នាំ២០២៦នេះ សិង្ហបុរីបាននាំចូលទំនិញមកកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ៥៣៧លានដុល្លារ កើនឡើង ២០៥.៩% បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលកម្ពុជានាំចេញទៅសិង្ហបុរីវិញមានទំហំទឹកប្រាក់ ជាង១៨លានដុល្លារ កើនឡើង ២៤.២%។ កំណើនបានជំរុញឱ្យទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ សម្រេចបានជាង៥៥៥លានដុល្លារ កើនឡើង១៩១.៨%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ថា កំណើននៃការចូលពីសិង្ហបុរីមកកម្ពុជាហក់ឡើងបែបនេះ បន្ទាប់កម្ពុជា និងថៃកើតមានជម្លោះព្រំដែនជាមួយគ្នា ហើយឈានទៅបិទព្រំដែនគោកទាំងស្រុង ដែលនាំឱ្យកម្ពុជាបង្កើនការនាំប្រេងឥន្ធនៈពីសិង្ហបុរីជំនួសឱ្យការចូលពីថៃ។ ក្រៅពីប្រេងឥន្ធនៈ កម្ពុជាក៏​បាននាំចូលទំនិញផ្សេងទៀតពីសិង្ហបុរីជំនួសទំនិញថៃផងដែរ ដូចជាសម្ភារប្រើប្រាស់ផ្សេងៗជាដើម។ លោកបន្ថែមថា ដោយឡែកការនាំចេញពីកម្ពុជាទៅសិង្ហបុរីវិញ ក៏មានកំណើនល្អប្រសើរផងដែរ​។ ទំនិញដែលកម្ពុជានាំចេញសិង្ហបុរី រួមមាន ទំនិញវាយនភណ្ឌ​ និងផលិតផលកសិកម្ម ជាដើម។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានឱ្យដឹងថា បើទោះបីជាប្រទេសសិង្ហបុរី មិនមែនជាប្រទេសផលិតក៏ដោយ ប៉ុន្តែសិង្ហបុរី គឺជាមជ្ឈមណ្ឌលឡូជីកស្ទីក និងជាកន្លែងដែលបែងចែកទំនិញ ដែលនាំពីប្រទេសផ្សេងៗហើយឆ្លងកាត់ប្រទេសសិង្ហបុរី ដោយមានការផ្ទេរពីកប៉ាល់ធំ មកកប៉ាល់តូចនាំចូលកម្ពុជា។ ដូច្នេះហើយទើបសង្កេតឃើញថា តួលេខដែលនាំចេញពីសិង្ហបុរីស្ថិតក្នុងកម្រិតខ្ពស់។ ហើយទំនិញនាំចូលមកនេះ ក៏អាចជាទំនិញដែលនាំចេញពីចិន អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតផងដែរ។

លោកគូសបញ្ជាក់បន្ថែមថា «ការកើនឡើងនេះ ដោយហេតុថា កម្ពុជាយើងឈប់ ឬបន្ថយការនាំចូលទំនិញមួយចំនួន ពីប្រទេសជិតខាងរបស់យើង ដែលកំពុងមានបញ្ហានេះ ដូច្នេះហើយជំនួសឱ្យការនាំចូលពីថៃ យើងបង្វែរនាំចូលពីប្រទេសច្រើនទៀត ដែលជាតម្រូវការរបស់កម្ពុជាយើងផងដែរ»។

បើតាមអ្នកជំនាញដឹកជញ្ជូនរូបនេះ ទំនិញដែលនាំមកពីសិង្ហបុរីភាគច្រើន គឺប្រភេទប្រេងឥន្ធនៈ ឧស្ម័ន គ្រឿងម៉ាស៊ីន​ ឧបករណ៍អគ្គិសនី គ្រឿងបន្លាស់ គ្រឿងសំណង់ និងវត្ថុធាតុដើមក្នុងបម្រើក្នុងវិស័យកាត់ដេរ។ ដោយឡែកទំនិញដែលកម្ពុជានាំចេញទៅកាន់សិង្ហវិញ នៅមានទំហំតិចតួចនៅឡើយ ដែលរួមមាន​ ទំនិញវាយនភ័ណ្ឌ គ្រឿងបង្គុំ និងសម្ភារធ្វើដំណើរជាដើម​៕