* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចសន្ទនាធុរកិច្ច កម្ពុជា-វៀតណាម ឆ្នាំ២០២៦, មន្ដ្រីជាន់ខ្ពស់ CDC លើកឡើងពីវិស័យសក្តានុពលមួយចំនួន ដែលវិនិយោគិនវៀតណាម អាចបណ្តាក់ទុនវិនិយោគនៅកម្ពុជា

22-04-2026 18:28

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចសន្ទនាធុរកិច្ច កម្ពុជា-វៀតណាម ឆ្នាំ២០២៦ ដែលសហការរៀបចំ ដោយស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម។

កិច្ចសន្ទនានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ ដោយមានការចូលរួម ថ្លែងសុន្ទរកថាពីសំណាក់លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសវៀតណាមប្រចាំកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចកម្ពុជា-វៀតណាម។

មានមតិក្នុងកិច្ចសន្ទនានេះ លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងក្របខ័ណ្ឌវិនិយោគឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីមិត្តបាន និងកំពុងជំរុញការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យសក្តានុពល ព្រមទាំងអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា សំដៅធានាឱ្យបាននូវផលប្រយោជន៍ជាអតិបរមា និងផ្តល់នូវភាពកក់ក្តៅជូនដល់វិនិយោគិន។

ទន្ទឹមនឹងនេះ លោកក៏បានគូសបញ្ជាក់អំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគជារួមនៅកម្ពុជា, ការប្រកាន់ខ្ជាប់នូវរបបវិនិយោគបើកចំហនិងសេរីដោយមិនមានការរើសអើង, សក្តានុពលធនធានធម្មជាតិដ៏សម្បូរបែបក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ការបើកទូលាយនៃទីផ្សារនាំចេញតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

មុននឹងបញ្ចប់ លោកបានលើកឡើងពីវិស័យសក្តានុពលមួយចំនួនដូចជា ការកែច្នៃជ័រកៅស៊ូ, ការកែច្នៃស្វាយចន្ទី, ការកែច្នៃដំឡូងមី, ការកែច្នៃស្រូវ -ល- ដែលវិនិយោគិនវៀតណាម អាចពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕