* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យល់ដឹងពីជំនួញ៖ អ្នកជំនួញក្នុងវិស័យស្រូវអង្ករ និងអាហារ ជំរុញឱ្យ SMEs ព្យាយាមអភិវឌ្ឍន៍ខ្លួនឯង ស្របពេលឱកាសហុចឱ្យ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា និង AI (Video inside)

26-04-2026 08:41

(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យស្រូវអង្ករ និងអាហារ ឧកញ៉ា សុង សារ៉ន ជំរុញឱ្យ SMEs ព្យាយាមអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែខ្លាំង តាមរយៈការចាប់យកបច្ចេកវិទ្យា និង AI ជួយដល់ការផលិតរបស់ខ្លួន ស្របពេលឱកាសហុចឱ្យ។

មានបទពិសោធន៍រកស៊ី ក្នុងវិស័យកែច្នៃអង្ករ និងចំណីអាហារជាច្រើនឆ្នាំ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយស៍កម្ពុជា (Amru Rice) បានលើកឡើងថា សហគ្រាសតូចៗដែលផលិតដោយដៃ ត្រូវតែដំឡើងមកបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ និងឈានទៅដល់ការដំឡើង ទៅជាស្វ័យប្រវត្តិ ១០០% ។

ទន្ទឹមគ្នានេះ ពួកគេត្រូវតែងាកទៅរក AI ជំនួយដល់ការផលិត ព្រោះការផលិត ត្រូវមានតែជាក់លាក់ និងមានស្តង់ដារត្រឹមត្រូវ បើមិនដូច្នេះទេ អ្នកបញ្ជាទិញនឹងគ្មានទំនុកចិត្តទៅលើផលិតផលយើងនោះឡើយ ដូច្នេះ AI និងប្រព័ន្ធស្វ័យប្រវត្តិ គឺជាឧបករណ៍មួយ ដែលធ្វើឱ្យអ្នកទិញមានការជឿជាក់ ទៅលើប្រភេទទំនិញដែលបានទាំងនោះ។

លោកបានពន្យល់ទៀតថា «យើងត្រូវតែរៀបចំខ្លួនឯង និងកសាងមូលដ្ឋានគ្រឹះ។ នៅពេលកសាងមូលដ្ឋានឱ្យបានរឹងមាំហើយ យើងដល់ចំណុចមួយ ត្រូវធ្វើសមាហរណកម្មបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា យើងផ្តុំចូលគ្នាហើយ បានយើងចាប់ផ្តើមផលិតឱ្យបានច្រើន ព្រោះឥឡូវតម្រូវការច្រើនមែនទែន ប៉ុន្តែយើងធ្វើអត់ទាន់ទេ ដែលត្រូវផលិតនៅវៀតណាម ឬពីប្រទេសផ្សេងមកវិញ»

លោកបន្ថែមថា នេះគឺជាចំណុចមួយដែល SMEs ត្រូវតែគិតគូរ។ បើទោះបីជាបច្ចុប្បន្ន SMEs មានការកើនឡើងក៏ដោយ ប៉ុន្តែប្រសិនបើមិនព្រមអភិវឌ្ឍន៍ ឬកែសម្រួលខ្លួនទេនោះ នឹងមានបញ្ហាក្នុងការប្រកួតប្រជែងនាពេលខាងមុខ។

ជាមួយគ្នានេះ ត្រូវរៀបចំអាជីវកម្មឱ្យមានស្តង់ដារ និងមានបញ្ជីស្នាម ព្រោះសហគ្រាសខ្លះបើទោះបីជាមានឱកាសចង់ពង្រីក ប៉ុន្តែខ្វះខាតទុន ហើយពិបាកក្នុងការទទូលបានកម្ចី ដោយសារមិនទាន់ចេះរៀបចំបញ្ជីស្នាមឱ្យបានត្រឹមត្រូវ៕

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ ឧកញ៉ា សុង សារ៉ន៖