* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កសិករដាំកាហ្វេ នៅខេត្ដមណ្ឌលគិរី ចង់ប្រែក្លាយខេត្តមួយនេះ ឱ្យទៅជាតំបន់ផលិតកម្មកាហ្វេ ដ៏មានសក្តានុពល

27-04-2026 16:20

(មណ្ឌលគិរី)៖ កសិករដាំកាហ្វេ ចំនួន១៦៣គ្រួសារ នៅសហគមន៍ប៊ូស្រា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន គិរីកាហ្វេ ក្រោមប្រធានបទ «កាហ្វេជាអាទិភាពដំណាំសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច»

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក យឹម សំរុង តំណាងក្រុមហ៊ុន គីរីកាហ្វេ, តំណាងរដ្ឋបាលឃុំប៊ូស្រា មេភូមិទាំង៧ តំណាងសហគមន៍ណាមលៀរ និងមន្ត្រីកសិកម្មជំនាញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងដាក់ចេញនូវយុទ្ធសាស្ត្រ ពង្រឹងខ្សែច្រវាក់ផលិតកម្មកាហ្វេឱ្យមានចីរភាព។

អង្គប្រជុំបានផ្តោតសំខាន់ លើចំណុចគន្លឹះចំនួន៣រួមមាន៖

* ការលើកកម្ពស់គុណភាព៖ តំណាងក្រុមហ៊ុន គិរីកាហ្វេ បានស្នើសុំឲ្យបងប្អូន រៀបចំការដាំដុះ ស្របបច្ចេកទេស និងពង្រឹងការការផលិត ដើម្បីឆ្លើយតបតាមស្តង់ដារទីផ្សារ។
* ស្ថេរភាពប្រាក់ចំណូល៖ សហការជាមួយក្រុមហ៊ុន គិរីកាហ្វេ គឺធានាតម្លៃទិញសមរម្យ តាមទីផ្សារពីកសិករ។
* និរន្តរភាពផលិតកម្ម៖ ចូលរួមការបង្កើន ប្រព័ន្ធផលិតកម្មដាំដុះកាហ្វេ ដែលរឹងមាំ និងយូរអង្វែង។

លោក សឹង កាយ ជំទប់ទី២ ឃុំប៊ូស្រា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលតែងតែប្រមូលទិញកាហ្វេពីកសិករ ក្នុងតម្លៃខ្ពស់ និងបានស្នើឱ្យក្រុមហ៊ុន បន្តពង្រីកលទ្ធភាពទិញ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

លោក កើប ឆ្ងោញ មន្ត្រីកសិកម្មឃុំប៊ូស្រា បានជំរុញឱ្យកសិករពង្រីកផ្ទៃដីដាំដុះ និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន គិរីកាហ្វេ ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗ មកអភិវឌ្ឍវិស័យកាហ្វេ ឱ្យរីកចម្រើនឆាប់រហ័ស។

ដោយឡែក លោក ហម ខេមរា តំណាងសហគមន៍ បានសម្តែងនូវទំនុកចិត្តខ្ពស់លើក្រុមហ៊ុន គិរីកាហ្វេ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់ ដែលគួរឱ្យជឿជាក់សម្រាប់ការសហការយូរអង្វែង ជាមួយកសិករក្នុងខេត្តមណ្ឌលគិរី។

តាមរយៈកិច្ចជំនួបនេះ ក្រុមហ៊ុន គិរីកាហ្វេ និងសហគមន៍កសិករ បានបង្ហាញពីឆន្ទៈមោះមុត ក្នុងការប្រែក្លាយខេត្តមណ្ឌលគិរី ឱ្យទៅជាតំបន់ផលិតកម្មកាហ្វេ ដ៏មានសក្តានុពល ដែលមិនត្រឹមតែជួយបង្កើនជីវភាពគ្រួសារកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕