* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា

27-04-2026 20:32

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធវដ្តករសាស្ត្រ (Taxonomy) ហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់តម្លាភាព និងសង្គតិភាពក្នុងការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព ព្រមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំជាសកម្មភាពបៃតង (Greenwashing) ក្នុងវិស័យហិរញ្ញវត្ថុ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធវដ្តករសាស្ត្រនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Elvira Morella នាយិកាគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងប្រឹក្សាយោបល់នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅរាជធានីភ្នំពេញ។

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រនេះ មានគោលបំណងលើកកម្ពស់តម្លាភាព និងសង្គតិភាពក្នុងការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំជាសកម្មភាពបៃតង (Greenwashing) នៅក្នុងវិស័យហិរញ្ញវត្ថុ។

ក្នុងដំណាក់កាលដំបូង ការប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ ផ្តោតសំខាន់លើវិស័យចំនួន ៣ រួមមាន៖ វិស័យថាមពល វិស័យដឹកជញ្ជូន និងវិស័យសំណង់។

ក្របខ័ណ្ឌនេះនឹងជួយដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការកំណត់ចំណាត់ថ្នាក់គម្រោង ឬសកម្មភាពបៃតង ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់គម្រោងវិនិយោគបៃតងក្នុងប្រទេសកម្ពុជា ប្រកបដោយចីរភាព តម្លាភាព និងភាពជឿទុកចិត្ត។ ប្រព័ន្ធវដ្តករសាស្ត្រផ្ដល់នូវប្រព័ន្ធចំណាត់ថ្នាក់ស្តង់ដារមួយ ដើម្បីជួយដល់ស្ថាប័នហិរញ្ញវត្ថុ វិនិយោគិន និងអ្នកចូលរួមទីផ្សារផ្សេងទៀត ក្នុងការកំណត់សកម្មភាពសេដ្ឋកិច្ចដែលរួមចំណែកដល់ចីរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា៖ «ការរៀបចំប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់យើង មិនត្រឹមតែអាចចូលរួមចំណែកក្នុងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបនឹងតម្រូវការអនុលោមភាពតាមស្តង់ដារបរិស្ថានរបស់ដៃគូពាណិជ្ជកម្ម ដើម្បីរក្សាការប្រកួតប្រជែងក្នុងទីផ្សារសកល»។

លោកស្រីបណ្ឌិត បានបន្តទៀតថា ការរៀបចំប្រព័ន្ធវដ្តករសាស្ត្រនេះ មានលក្ខណៈស្របគ្នានឹងប្រព័ន្ធវដ្តករសាស្ត្ររបស់អាស៊ាន សហភាពអឺរ៉ុប និងប្រទេសសិង្ហបុរីជាដើម ព្រមទាំងបានគិតគូរពីបរិបទរបស់កម្ពុជា។ នេះក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនីឆ្នាំ២០២២-២០៤០ និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤-២០៣៣ ជាដើម។

លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា ស្របតាមទិសដៅនេះ យើងនឹងបន្តរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥ ដូចដែលបានចែងនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC)។ ដើម្បីសម្រេចបាននូវគោលដៅនេះ គឺត្រូវការការវិនិយោគទាំងពីផ្នែកសាធារណៈ និងឯកជន ហើយថវិកាសាធារណៈតែមួយមុខគឺមិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ។ ហេតុនេះ កម្ពុជាត្រូវតែកៀរគរមូលធនឯកជនទាំងក្នុង និងក្រៅប្រទេស ដើម្បីកាត់បន្ថយគម្លាតមូលនិធិ ដែលនឹងជួយលើកទឹកចិត្តដល់គម្រោងវិនិយោគបៃតង និងការចូលរួមពីសំណាក់វិស័យឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍។

លោកស្រីបណ្ឌិត បានបញ្ជាក់ថា ទោះបីជាប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងដំណាក់កាលដំបូងនេះ ត្រូវបានរៀបចំឡើងសម្រាប់ប្រើប្រាស់ក្នុងវិស័យធនាគារ ប៉ុន្តែវាមិនមែនមានន័យថា វិស័យផ្សេងទៀតមិនមានសិទ្ធិប្រើប្រាស់ដើម្បីទទួលបានមូលនិធិ ឬការវិនិយោគបៃតងនោះទេ។ លោកស្រីបណ្ឌិត ក៏បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទទួលយកប្រព័ន្ធវដ្តករសាស្ត្រនេះទៅប្រើប្រាស់ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរួម ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា៕