* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តី ចម និម្មល ជំរុញភាគីពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ឱ្យកាន់តែមានប្រសិទ្ធភាព ទប់ស្កាត់ការលួចចម្លង

28-04-2026 15:45

(ភ្នំពេញ)៖ ​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.»​ បានជំរុញភាគីពាក់ព័ន្ធ ​ពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងបន្លំកម្មសិទ្ធិបញ្ញា និងទប់ស្កាត់សកម្មភាពបំពានកម្មសិទ្ធិបញ្ញា នៅតាមប្រព័ន្ធអ៊ីនធឺណេត ដែលជាឧបសគ្គរារាំងដល់ការលើកទឹកចិត្តឱ្យមានការបង្កើតថ្មី ឬការវិនិយោគលើការផ្សព្វផ្សាយពីកីឡា។​

ថ្លែងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងកីឡា​ ៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត» ​នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ លោកស្រី ចម និម្មល មានប្រសាសន៍ទៀតថា ​ក្នុងការ​ទប់ស្កាត់ការលួចចម្លងជំរុញ និងជំរុញការធ្វើពាណិជ្ជូបនីយកកម្មសិទ្ធិបញ្ញាលើវិស័យកីឡា ទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា និងការលើកកម្ពស់ការយល់ដឹង អំពីកម្មសិទ្ធិបញ្ញា ជាពិសេស សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ម៉ាក ការកសាងកេរ្តិ៍ឈ្មោះម៉ាក ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ដល់គ្រូបង្វឹកកីឡា អត្តពលិក អ្នកសារព័ត៌មានកីឡា អ្នកសម្តែងសិល្បៈបែបកីឡា ក្រុមហ៊ុនផ្សព្វផ្សាយ និងតួអង្គពាក់ព័ន្ធនឹងវិស័យកីឡា។

​ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តដល់ក្រសួងស្ថាប័នពាក់ព័ន្ធសិក្សា និងវាយតម្លៃលើលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាឡើងវិញ ដើម្បីរៀបចំធ្វើវិសោធនកម្មឡើងវិញ ដើម្បីឱ្យស្របតាមបរិបទនៃសង្គមសេដ្ឋកិច្ចកម្ពុជា និងជំរុញ​គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ត្រូវបន្តខិតខំសម្របសម្រួលជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ បានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិ និងអន្តរជាតិ មានចំនួន ១៥ ៦៨៣ម៉ាក កើនឡើង ២០,៦៤% ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មមានចំនួន ១១៣ កើនឡើងចំនួន ៣៩,៥% និងការចុះបញ្ជីស្នាដៃសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលមាន ចំនួន ១៤៦ កើនឡើង ២៩,៧៣%។ ជាងនេះទៅទៀត ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រហុកសៀមរាប ផងដែរ​៕