* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី ហែម វណ្ណឌី៖ កម្មសិទ្ធិបញ្ញាមានតួនាទីសំខាន់ ក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីនៃវិស័យកីឡាសម័យទំនើប ការពារការច្នៃប្រឌិត និងជំរុញការវិនិយោគ

28-04-2026 15:50

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា កម្មសិទ្ធិបញ្ញាមានតួនាទីសំខាន់ណាស់ ក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីនៃវិស័យកីឡាសម័យទំនើប រាប់ចាប់តាំងពីសិទ្ធិផ្សាយបន្តផ្ទាល់ ការផលិតមាតិកាឌីជីថល រហូតដល់ការការពារពាណិជ្ជសញ្ញា (ម៉ាក) គំនូរឧស្សាហកម្ម និងប្រកាសនីយបត្រតក្កកម្មជាដើម ព្រមទាំងជំរុញការវិនិយោគក្នុងវិស័យនេះ។

លោក ហែម វណ្ណឌី គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងឱកាសដែលលោកបានចូលរួមក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងកីឡា» នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិជាច្រើន។

ថ្លែងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ហាពិភពលោកនេះ លោក ហែម វណ្ណឌី បានលើកឡើងពីតួនាទីកាន់តែសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យផ្សេងៗ រួមទាំងវិស័យកីឡា។

លោកបានគូសបញ្ជាក់ថា ម៉ាក គឺជាអត្តសញ្ញាណសំខាន់នៃវិស័យកីឡា ឈ្មោះ ស្លាកសញ្ញា និងរូបសញ្ញានៃក្រុមកីឡា សម្ព័ន្ធកីឡា និងព្រឹត្តិការណ៍កីឡា ជាអត្ថសញ្ញាណនៃតម្លៃពាណិជ្ជកម្ម និងបង្កើតភក្តីភាពពីអ្នកគាំទ្រ។ ការការពារម៉ាក ជួយទប់ស្កាត់ការក្លែងបន្លំ និងការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ។ សិទ្ធិអ្នកនិពន្ធក៏មានសារៈសំខាន់ផងដែរនៅក្នុងវិស័យកីឡា ការផ្សាយបន្តផ្ទាល់ កំណត់ត្រានៃការប្រកួត និងវីដេអូសង្ខេបស្ពត់ហាយឡាយ គឺជាទ្រព្យដ៏មានតម្លៃ បើគ្មានការការពារសមស្របនោះទេ ការផ្សាយដោយខុសច្បាប់អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណូលរបស់កីឡាករ ក្លឹប និងអ្នករៀបចំកម្មវិធី។

លើសពីនេះ កម្មសិទ្ធិបញ្ញា ក៏ជួយគាំទ្រ ដល់ការច្នៃប្រឌិតលើបច្ចេកវិទ្យាក្នុងវិស័យកីឡាផងដែរ ការបង្កើត និងការច្នៃសម្រាប់លេងកីឡា បច្ចេកវិទ្យានិងវិធីសាស្រ្តនានា ដែលប្រើប្រាស់ក្នុងវិស័យកីឡា ត្រូវបានការពារ តាមរយៈនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម។ការច្នៃប្រឌិតទាំងនេះ មិនត្រឹមតែជួយបង្កើនសមត្ថភាពកីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនសុវត្ថិភាព និងបរិយាបន្នក្នុងវិស័យកីឡា ផងដែរ។

លោករដ្ឋមន្រ្តបានលើកឡើងថា «កម្មសិទ្ធិបញ្ញាមិនមែនត្រឹមតែជាគោលការណ៍ផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះដ៏សំខាន់ ក្នុងការគាំទ្រវិស័យកីឡា ដោយជួយការពារការច្នៃប្រឌិត ជំរុញការវិនិយោគ និងធានាថា កីឡានឹងបន្តផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងពិភពលោក»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការពង្រឹងប្រព័ន្ធទាំងនេះមានសារសំខាន់ក្នុងការលើកកម្ពស់ឱ្យសហគ្រាស និងនវានុវត្តន៍ករ អាចប្រកួតប្រជែងបាន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារសកល។

ទន្ទឹមគ្នានេះ លោកបានក្រើនរំលឹកថា «ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល បាននាំមកទាំងឱកាស និងបញ្ហាប្រឈមថ្មីៗ។ បច្ចេកវិទ្យាឌីជីថលក៏បានបង្កើនហានិភ័យនៃការលួចចម្លង ការលក់ផលិតផលក្លែងក្លាយ និងការប្រើប្រាស់សិទ្ធិដោយគ្មានការអនុញ្ញាត ដែលតម្រូវឱ្យមានការពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ»។

កម្ពុជាបាននិងកំពុងពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ខ្លួន ដើម្បីគាំទ្រការច្នៃប្រឌិត និងអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការធ្វើឌីជីថលូបនីយកម្មសេវាកម្មសិទ្ធិបញ្ញា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងប្រទេស និងអន្តរជាតិ ដោយប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាជន្ទល់ ដើម្បីទ្រទ្រង់កំណើនជំរុញដោយនវានុវត្តន៍៕