* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត គុណ ញឹម ផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

28-04-2026 20:07

(ភ្នំពេញ )៖ នៅសាលាជាតិគយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ មានរៀបចំកម្មវិធីផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមដោយតំណាងសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, ជើងសាគយ, មន្ត្រីគយនិងរដ្ឋាករមួយចំនួន សរុបប្រមាណ ៥១០ រូប។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកបណ្ឌិត គុណ ញឹម បានគូសរំលេចថាការដាក់ចេញនូវវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានេះមានលក្ខណៈមោះមុត ម៉ឺងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច សំដៅដោះស្រាយនូវបញ្ហាប្រឈម និងបាតុភាពអសកម្មរាំរ៉ៃនានាដែលកើតមានឡើងនាពេលកន្លងមក។

ការដាក់ចេញនូវវិធានការមុតស្រួចទាំងនេះគឺជាការចាំបាច់បំផុតនៅពេលដែលកម្ពុជាបាននឹងកំពុងរងឥទ្ធិពលធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល់គំរាមកំហែងដល់ជាតិ និងសេដ្ឋកិច្ចនោះ គឺព្យុះសង្ឃរា ៣ ផ្ទួនគ្នា : ទី១សង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដោយប្រទេសថៃ, ទី២ យុទ្ធនាការយ៉ាងក្តៅគគុកក្នុងការបង្ក្រាប Online Scam, និង ទី៣ គឺសង្រ្គាមនៅប្រទេសអ៊ីរ៉ង់និងវិបត្តិប្រេងឥន្ធនៈដែលកើតឡើងជាបច្ច័យអវិជ្ជមានធ្ងន់ធ្ងរដោយសារសង្គ្រាមនៅទីនោះ។

លោកបណ្ឌិត ក៏បានជម្រាបពីវិធានការជាគោលនយោបាយថ្មីៗ ដែលជាការគិតគូនិងឆ្លើយតបនឺងវិបត្តិក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋក្នុងស្ថានភាពនៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកលដែលវិធានការទាំងនោះរួមមាន ការបញ្ចុះពន្ធនិងអាករលើរថយន្តអគ្គិសនី អាគុយ បរិក្ខារសូឡា ចង្ក្រានអគ្គិសនី និងបរិក្ខារចាំបាច់សំខាន់ៗមួយចំនួនទៀត និងការដាក់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ដែលតាមរយៈវិធានការជាគោលនយោបាយទាំងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជាជិត ៥០លានដុល្លារអាម៉េរិកក្នុងមួយខែ។

បន្ថែមលើនេះ ជាផ្នែកមួយនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកក្នុងការកាត់បន្ថយបន្ទុកថ្លៃឡូជីស្ទីក, រាជរដ្ឋាភិបាលក៏បានសម្រេចអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា តទៅ គឺ លុបចោលកម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនទាំងស្រុងតែម្តង។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើនិងភូមិសាស្រ្តនយោបាយដែលមានលក្ខណៈស្មុគស្មាញ និងក្តៅគគុក វិធានការមុតស្រួចដែលបានរៀបចំឡើងហើយទទួលបានការអនុញ្ញាត និងឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចបវរធីបតីនាយករដ្ឋមន្ត្រី មានគោលបំណងសំខាន់ពីរគឺ ទី១ បង្កើនចំណូលពន្ធនិងអាករដែលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ទី២ កែលម្អនិងបង្កជាបរិយាកាសស្មើភាពនៅក្នុងការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។

កញ្ចប់វិធានការដែលបានដាក់ចេញនេះមាន ៣ ផ្នែកសំខាន់ៗ រួមមាន : ផ្នែកទី១ - វិធានការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម, ផ្នែកទី២ - ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ, ផ្នែកទី៣ - យន្តការតាមដានការអនុវត្ត ដែលជាសរុបមានសកម្មភាពលម្អិតចំនួន ៣១ សកម្មភាព។

តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានធ្វើបទបង្ហាញលម្អិតអំពីវិធានការបានដាក់ចេញមានដូចជា៖

*ការចាត់វិធានការបង្ការនិងបង្រ្កាបអំពើររត់គេចនិងបន្លំពន្ធ នៅដំណាក់កាលដើមទី កណ្តាលទី និងចុងទី, ការពិនិត្យឡើងវិញទីតាំងឈរជើង របស់អង្គភាពកណ្តាលទី សំដៅលុបបំបាត់ទីតាំងឈរជើងដែលមិនចាំបាច់។

*ការគ្រប់គ្រងទំនិញកំណត់ពិសេស តាមរយ:ការប្រើប្រាស់ត្រាពន្ធគយ/តែមប្រិ៍អាករ មានសុវត្ថិភាពខ្ពស់ដែលមានបំពាក់ QR CODE, ពង្រីកការកំណត់មាត់ច្រកនាំចូលមុខទំនិញកំណត់ពិសេសសំខាន់ៗ, ដាក់ពិន័យ និងទោសទណ្ឌតឹងរឹងដល់បុគ្គលប្រើប្រាស់ត្រាពន្ធគយ/តែមប្រីយ៍អាករក្លែងក្លាយ និងឯកសារក្លែងក្លាយ។

*ការជំរុញអនុលោមភាពដោយស្ម័គ្រចិត្ត និងកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការជំរុញការចូលរួមអនុវត្តប្រព័ន្ធ ASYHUB និងការចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិឱ្យបានពេញលេញ, ការបង្កើនចំនួនក្រុមហ៊ុនជាសមាជិកធុរជនល្អបំផុត (Best Traders) និងប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការរៀបចំបង្កើតច្រកពិសេសសម្រាប់ AEO និង Best Traders, ការពង្រឹងការគ្រប់គ្រងជើងសាគយ និងការដាក់ពិន័យលើក្រុមហ៊ុននិងជើងសាគយដែលប្រព្រឹត្តបទល្មើស។